ការព្រមាន: ហេគឃ័រអាចធ្វើការបញ្ចូលមេរោគទៅក្នុងឧបករណ៍ iOS របស់អ្នកដោយស្ងាត់ៗ

ហេគឃ័របានរកឃើញនូវវិធីសាស្ត្រដើម្បីបញ្ចូលកម្មវិធីមានមេរោគចូលទៅក្នុងទូរស័ព្ទ iPhone ដោយអ្នកមិនដឹងខ្លួនឡើយ។ ​អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Palo Alto Networks បានរកឃើញនូវមេរោគដែលអាចឆ្លងចូលទៅកាន់ទូរស័ព្ទ iPhone និង iPads ដែលមិនបានធ្វើការ Jailbreak (កម្មវិធីដើមមកពីរោងចក្រ) ហើយដែលអ្នកប្រើប្រាស់មិនបានដឹងខ្លួនឡើយ ដែលជាហេតុធ្វើឲ្យឧបករណ៍រាប់លានគ្រឿងកំពុងប្រឈមមុខនឹងហានិភ័យ។

ដោយត្រូវបានដាក់ឈ្មោះថា AceDeceiver មេរោគមួយនេះវាតំឡើងខ្លួនវាទៅក្នុងឧបករណ៍ iOS  ដោយមិនត្រូវការនូវ enterprise certificates និងធ្វើការវាយលុក (exploit) ទៅលើកំហុសឆ្គងនៅក្នុង Apple’s digital rights management (DRM) protection mechanism ដែលត្រូវបានគេហៅថា FairPlay ។

ហេតុអ្វីបានជាយើងមានការបារម្ភអំពីមេរោគនេះ?

មិនដូចគ្នាទៅនឹងមេរោគ iOS ភាគច្រើននោះទេ, មេរោគ AceDeceiver ដំណើរការនៅលើឧបករណ៍ iOS ដែលមិនបាន Jailbreak  ហើយ ​FairPlay គឺជាកម្មវិធីរបស់ Apple ដែលរារាំងមិនឲ្យយើងធ្វើការលួចនូវកម្មវិធី ​(បង់ថ្លៃ) ចេញពីក្នុង official App Store ។

ប៉ុន្តែជាមួយនឹងបច្ចេកទេស “FairPlay Man-in-the-Middle (MITM)” ហេគឃ័រអាចធ្វើការបញ្ចូលនូវកម្មវិធីមិនល្អ ទៅក្នុង iPhone របស់អ្នក ដោយអ្នកមិនបានដឹងឡើយ ហើយក្នុងពេលជាមួយគ្នានោះបានធ្វើការរំលង (bypass) រាល់យន្តការការពារសន្តិសុខផ្សេងៗទៀតរបស់ Apple ។ បើតាមអ្នក ស្រាវជ្រាវបានឲ្យដឹងថា បច្ចេកទេសខាងលើនេះគឺត្រូវបានប្រើប្រាស់ចាប់ពីឆ្នាំ២០១៣ មកម្លេះនៅក្នុងការចែកចាយជាមួយនឹងកម្មវិធី iOS ក្លែងក្លាយ ។

បើតាមលោក Claud Xiao មកពី Palo Alto Networks បានពន្យល់នៅក្នុងប្លុកថា “នៅក្នុង FairPlay MITM attack,  អ្នកវាយប្រហារទិញនូវកម្មវិធីពីក្នុង App Store បន្ទាប់មកធ្វើការស្ទាក់ចាប់ (intercept) និងរក្សាទុក ​(save) នូវ authorization code។ បន្ទាប់មក ពួកគេធ្វើការអភិវឌ្ឍ កម្មវិធីនៅក្នុងកុំព្យូទ័រ ដោយធ្វើត្រាប់តាម (simulate) iTunes client behaviors ដើម្បីបញ្ជោត iOS devices ឲ្យជឿថា App នោះត្រូវបាន ទិញដោយជនរងគ្រោះ” ។

ទោះបីជាយ៉ាងនេះក៏ដោយ នេះគឺជាលើកដំបូងដែលបច្ចេកទេស FairPlay បានត្រូវយកមកប្រើប្រាស់ក្នុងការរីកសាយភាយនៃមេរោគទៅលើឧបករណ៍ iOS ដែលមិនបាន JailBreak ។ ក្នុងពេលនេះ មេរោគ AceDeceiver ត្រូវបានគេរកឃើញនៅចិន ប៉ុន្តែអ្នកស្រាវជ្រាវបានចេញការព្រមានថា មេរោគនេះគឺងាយស្រួលក្នុងការរៀបចំដោយគោលដៅទៅលើអ្នកប្រើប្រាស់ iPhone នៅតំបន់ដទៃផ្សេងទៀត។

សម្រាប់ព័ត៌មានលំអិតបន្ថែម សូមចូលទៅកាន់វេបសាយ Palo Alto Network

ប្រភព៖ Palo Alto Network / ប្រែសម្រួលដោយ៖ SecuDemy.com

Exit mobile version