កាំភ្លើងបច្ចេកវិទ្យាខ្ពស់ Sniper Rifles អាចត្រូវបានគេហេគពីចម្ងាយ ហើយបង្វែរគោលដៅ – នេះគឺជាអ្វីដែលគួរឲ្យភ័យខ្លាច ហើយដែលយើងស្មានមិនដល់។
អ្នកវាយប្រហារអាចធ្វើការគ្រប់គ្រងពីចម្ងាយកាំភ្លើង (ដែលមានតម្លៃ 13,000$) TrackingPoint sniper rifles ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Linux និង Android ហើយមានការតភ្ជាប់ជាមួយនឹង WiFi ។ ហេតុដូច្នេះ អ្នកវាយប្រហារអាចធ្វើការបិទមិនឲ្យដំណើរការកាំភ្លើងនោះ ឬក៍ឲ្យវាបាញ់ខុសគោលដៅ។ អ្នកស្រាវជ្រាវផ្នែកសន្តិសុខពីរនាក់ (ប្តីនិងប្រពន្ធ) បានបង្ហាញការពិតឲ្យយើងដឹងថា រាល់អ្វីៗក៏ដោយដែលភ្ជាប់ទៅកាន់អ៊ិនធឺណិត គឺអាចត្រូវបានហេគចូល ដោយមិនគិតថាវាជាកុំព្យូទ័រ ឡាន ឬក៍កាំភ្លើងនោះទេ។
Hacking $13,000 Self-aiming Rifles to Shoot wrong target
លោកស្រី Runa Sandvik និងប្តីរបស់គាត់ Michael Auger មានគោលបំណងធ្វើការបង្ហាញអំពីការរកឃើញរបស់ពួកគេ នៅក្នុង Black Hat Conference ។
ចំនុចដែលល្អនោះគឺថា គាត់មិនអាចធ្វើឲ្យកាំភ្លើងនោះបាញ់ដោយស្វ័យប្រវត្តិបានឡើយ (វាទាមទារឲ្យមានការកេះកៃដោយដៃ) ហើយកាំភ្លីងប្រភេទនេះមានតែប្រហែលជា ១ពាន់គ្រឿងប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងដៃអ្នកប្រើប្រាស់។
អ្នកអាចមើលវិដេអូខាងក្រោម ដែលបង្ហាញថា អ្នកស្រាវជ្រាវអាចមានលទ្ធភាពក្នុងការផ្លាស់ប្តូរទិសដៅនៃការបាញ់ ក្រៅពីទិសដៅដែលតំរង់ដោយអ្នកបាញ់កាំភ្លើង (original target)។
ស្ថាបិកកាំភ្លើងឈ្មោះ John McHale បាននិយាយថា ក្រុមហ៊ុនកំពុងតែសហការណ៍ជាមួយ Sandvik និង Auger ដើម្បីចេញនូវកម្មវិធីជួសជុលវា (patch)។
ប្រភព៖
http://www.wired.com/2015/07/hackers-can-disable-sniper-rifleor-change-target/