Hacker who Passed U.S. Military Data, Arrested in Malaysia

អាជ្ញាធរមានសមត្ថកិច្ចម៉ាឡេស៊ី បានចាប់ខ្លួនជនជាតិកូសូវ៉ូ (Kosovo) មួយនាក់នៅក្នុងទីក្រុងកួឡាឡំពួរពាក់ព័ន្ធនឹងបទហេគចូលទៅក្នុងកុំព្យូទ័រ ហើយផ្តល់បានទិន្នន័យផ្ទាល់ខ្លួន (personal data) អំពីសមាជិកនៃទាហានយោធានអាមេរិក ទៅឲ្យពួកភេរវជនរដ្ឋអីុស្លាម ដែលយើងស្គាល់ថាអាយស៊ីស។

ដោយផ្អែកទៅលើព័ត៌មានរបស់ US Department of Justice និង FBI បានឲ្យដឹងថា ជនជាតិកូសូវ៉ូម្នាក់ដែលមានឈ្មោះថា Ardit Ferizi ត្រូវបានចោទប្រកាន់ពីបទហេគចូលទៅកាន់ម៉ាស៊ីនមេ នៃក្រុមហ៊ុនផ្តល់សេវា hosting ហើយបានលួចយកទិន្នន័យបុគ្គលិករដ្ឋាភិបាល និងយោធាអាមេរិកច្រើនជាង 1,300 នាក់។

Ferizi មិនបានប្រើប្រាស់នូវទិន្នន័យដែលខ្លួនលួចបានឡើយ តែបានផ្តល់បន្តទៅឲ្យសមាជិកនៃក្រុមអាយស៊ីស និងហេគឃ័រដែលត្រូវបានសំលាប់នៅក្នុង ការវាយប្រហារដោយ US drone កាលពីខែសីហាកន្លងទៅនេះ។

ទិន្នន័យដែលលួចបាននោះរួមមានដូចជា names, email addresses, passwords, phone numbers ហើយនឹងទីតាំងបម្រើការងារនៃមន្រ្តីយោធា និងបុគ្គលិករដ្ឋាភិបាល។

ហេគឃ័រដែលចាប់ខ្លួនបានអាចប្រឈមមុខជាប់គុកចំនួនច្រើនជាង ៣៥ឆ្នាំ

ក្រៅពីេនះ លោក Ferizi ក៏បានចូលទៅកាន់ព័ត៌មានអតិថិជន ហើយលួចយកនូវព័ត៌មាន credit card ប្រមាណជា 100,000 នាក់ នេះបើតាមអ្វី ដែលការចោទប្រកាន់ផ្សេងទៀត។ Ferizi ត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ហើយនឹងប្រឈមមុខនឹងការធ្វើបត្យាប័នទៅកាន់អាមេរិក ដើម្បីទទួល ការចោទប្រកាន់ជាផ្លូវការ។ បើសិនជាមានទោស លោក Ferizi អាចជាប់គុកច្រើនជាង ៣៥ឆ្នាំ ។

ហេគឃ័រដែលមានការហ្វេសប្រហេសបំផុតមិនធ្លាប់មាន

Ferizi អាចត្រូវបានគេចាត់ទុកថា គឺជាហេគឃ័រដែលមានការធ្វេសប្រហេសបំផុតមិនធ្លាប់មាន ដោយសារហេតុផលមួយចំនួន៖
– គាត់បានប្រើប្រាស់ឈ្មោះពិតរបស់គាត់នៅក្នុងគណនី Twitter
– ដោយមិនប្រើប្រាស់នូវ Direct Messages គាត់បានទំនាក់ទំនងជាមួយនឹងសមាជិក ISIS ដោយបើកចំហរ
– គាត់មិនដែលព្យាយាមលាក់នូវ IP Address ពិតប្រាកដរបស់ខ្លួនឡើយ

លោក Ferizi កំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ី ដោយប្រើប្រាស់ Visa ជានិសិ្សត ហើយកំពុងតែរៀននៅក្នុងសាកលវិទ្យាល័យ Limkokwing Unversity of Creative Technology in Cyberjaya។

ប្រភព៖

http://www.justice.gov/opa/pr/isil-linked-hacker-arrested-malaysia-us-charges

Exit mobile version