ហេគឃ័រកំពុងមានគោលដៅទៅលើទំព័រហ្វេសប៊ុកល្បីៗនៅកម្ពុជា

តាមការជូនដំណឹងពីការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)​ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថា មានការក្លែងបន្លំជាទំព័ររបស់ក្រុមហ៊ុនហ្វេសប៊ុកផ្លូវការ ដោយនិយាយថាទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកមានការក្លែងបន្លំ ហើយទាមទារឱ្យមានការផ្ទៀងផ្ទាត់ (verify) គណនីហ្វេសប៊ុករបស់អ្នក ដោយធ្វើតាមការណែនាំនៅលើតំណរភ្ជាប់ ​(link) ដែលភ្ជាប់មកជាមួយ។

រូបភាពពីវេបសាយរបស់ការិយាល័យ CamCERT

ពេលដែលអ្នកចុចទៅលើតំណរភ្ជាប់ (link) hxxxs://bit.do/recovery-verified-page (រូបទី១) នោះវានឹងនាំវាទៅកាន់ទំព័រវេបសាយ hxxxs://telegra.ph/WARNING–Your-Account-Has-Violated-Terms-on-Facebook-07-28-2 (រូបទី២) ដែលមានរូបភាពដូចខាងក្រោម

រូបភាពពីវេបសាយរបស់ការិយាល័យ CamCERT

នៅពេលដែលអ្នកប្រើប្រាស់ចុចទៅលើពាក្យថា Click here to confirm your account (រូបទី៣) វានឹងនាំអ្នកប្រើប្រាស់ទៅកាន់ទំព័រវេបសាយមួយដែលមានរូប Logo របស់ក្រុមហ៊ុនហ្វេសប៊ុក ហើយទាមទារឱ្យអ្នកវាយបញ្ចូលព័ត៌មាន E-mail និង ​Password ហ្វេសប៊ុករបស់អ្នក។ សូមកុំបញ្ចូលព័ត៌មានឱ្យសោះ! 

រូបភាពពីវេបសាយរបស់ការិយាល័យ CamCERT

ការិយាល័យ ​CamCERT ក៏បានផ្តល់ជាអនុសាសន៍រាយការណ៍ទៅកាន់ហ្វេសប៊ុក ឬទៅកាន់ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ។

បើសិនជាអ្នកបានបាត់បង់គណនីហ្វេសប៊ុករបស់អ្នក ឬទំព័រហ្វេសប៊ុក អ្នកអាចប្តឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា។

ជាមួយគ្នានេះផងដែរ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃក៏បានចេញផ្សាយជាឯកសារវីដេអូអំពីបញ្ហានេះផងដែរ។


សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Exit mobile version