អ្នកវាយប្រហារអាចបង្កើតឡើងវិញនូវក្រយៅដៃ (Clones Fingerprint) ដោយប្រើប្រាស់រូបភាព
អ្នកវាយប្រហារជនជាតិ Germany មានឈ្មោះថា Jan Krissler (Aka Starbug) បានអៈអាងថាដោយការប្រើប្រាស់នូវ រូបថតដែលមានទំហំធំ (high resolution) ហើយនិងកម្មវិធីដែលមាននៅលើទីផ្សារ គាត់អាចបង្កើតឡើងវិញ (replicate) នូវស្នាមក្រយៅដៃរបស់រដ្ឋមន្ត្រីក្រសួងកាពារជាតិរបស់ប្រទេស Germany ដែលអាចបញ្ជាក់ថា វាអាចជាការគ្រប់គ្រាន់ក្នុងការហេគទៅលើ biometric security រួចទៅហើយ។
លោក Starbug បានប្រាប់ដល់អ្នកដែលចូលរួមក្នុងអង្គសិក្ខា Chaos Computer Club (CCC) ថាចាប់ពីថ្ងៃនេះតទៅ អ្នកនយោបាយទាំងអស់នឹងចាប់ផ្តើម ធ្វើការពាក់ស្រោមដៃនៅពេលនិយាយនៅទីសាធារណៈ។
លោក Krissler ក៏បានថតយកនូវរូបមេដៃរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ (Ursula von der Leyen’s) ពីក្នុងចំងាយ ៣មែ៉ត្រ គួបផ្សំជាមួយនឹង រូបថតមេដៃផ្សេងៗទៀត ថតនៅពេលខុសៗគ្នា ហើយប្រើប្រាស់កម្មវិធីឈ្មោះថា Verifinger ដើម្បីបង្កើតនូវស្នាមក្រយៅដៃ។
German based #Chaos-Computer-Club reveals new way to hack #biometric #security systems at #Chaos-Communication-Congr…https://t.co/Ayw69B1gWr
— Thorsten Körner (@ThorstenKoerner) December 29, 2014
ព័ត៌មានបន្ថែម៖
http://rt.com/news/218587-hacker-fingerprint-minister-photo/