Hacked – PKNIC (Pakistan Domain Registrar)

PKNIC ដែលគឺជាអង្គភាពចុះឈ្មោះអាស័យដ្ឋានអិនធឺណែត (domain registrar – .com.pk, .pk, org.pk, …etc) ត្រូវបានរាយការណ៍មកថា ត្រូវបាន hacked កាលពី ពីបីថ្ងៃកន្លងទៅនេះ។ ក្រុម hackers ដែលមានឈ្មោះថា PakBugs បាននិយាយថា ពួគគេទទួលបានជោគជ័យក្នុងការជ្រៀតចូលទៅកាន់ ម៉ាស៊ីនមេ PKNIC និងគ្រប់គ្រង បាន domains ប្រមាណជា ២៣០០០ ដែលរួមមានទាំងវិបសាយព័ត៌មានល្បីៗ របស់បាគីស្ថានផងដែរ។

នេះមិនមែនជាលើកទី១ទេ ដែលម៉ាស៊ីនមេ PKNIC ត្រូវទទួលរងការវាយប្រហារ។ កាលពីពេលមុននេះ ក្រុម hacker របស់ Turkish បានទទួលជោគជ័យក្នុងការគ្រប់គ្រង PKNIC servers និងបានបង្វែរ domain ចំនួន ២៨៤ (.pk)។ Hacker បានបង្វែរ ឬក៏កែប្រែទិន្នន័យវិបសាយជាច្រើន ដោយធ្វើការផ្លាស់ប្តូរ DNS records (DNS Spoofing) នៃវិបសាយទាំងនោះ

PKNIC02
Exit mobile version