គេហទំព័ររបស់ MasterCard ត្រូវទទួលរងការវាយប្រហារដោយ “Syrian Electronic Army”. Hackers បានជ្រៀតចូលទៅក្នុងប្លុក នែគេហទំព័រ MasterCard (https://insights.mastercard.com) ហើយបាន បង្ហោះនូវពាក្យពេជច៍ នៅលើប្លុកនោះថា Hacked by SEA នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៣។
ក្នុងពេលនេះ MasterCard បានលប់ចោលនូវពាក្យពេជន៍នោះហើយ។ បើតាមការអង្កេត ជាជំហ៊ានដំបូងបានឲ្យយើង ដឹងថាប្លុករបស់ MasterCard ប្រើប្រាស់ WordPress ជំនាន់ទី ៣.៣.២ ដែលមានចំនុចខ្សោយជាច្រើនដូចជា Cross Site Scripting, File Upload vulnerability, Cross-site request forgery (CSRF) ជាដើម។
បើសិនជាអ្នកប្រើប្រាស់ WordPress សូមធ្វើបច្ចុប្បភាពមកជំនាន់ចុងក្រោយបង្អស់ ដែលក្នុងពេលនេះ គឺជំនាន់ 3.5។
ប្រភព៖ softpedia.com