តើអ្នកគឺជាមនុស្សមែនទេ – ប្រព័ន្ធថ្មីរបស់ Google គឺ reCAPTCHA
ភាគច្រើនគឺយើងជួបប្រទះនូវពាក្យ និងឃ្លាចម្លែកៗដែលសួរនៅពេលដែលយើងធ្វើការចុះឈ្មោះ សម្រាប់បង្កើតនូវគណនីថ្មីណាមួយ ហើយវាបានក្លាយទៅជា ការធុញទ្រាន់មួយ ដែលយើងស្គាល់ថាជា CAPTCHAs ដែលយើងត្រូវចំណាយទាំងពេលវេលា ហើយពេលខ្លះមានការលំបាកក្នុងការអានទៀតផង។
ថ្មីៗនេះក្រុមហ៊ុន Google បានណែនាំនូវបច្ចេកទេសថ្មីមួយ ( new CAPTCHA) ដែលហៅថា reCAPTCHA ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួល។ ប្រព័ន្ធថ្មីនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលទៅក្នងវិបសាយ ដោយការចុចតែមួយប៉ុណ្ណោះ (single click)។
CAPTCHA មកពីពាក្យថា Completely Automated Public Turing test to tell Computers and Humans Apart” ដែលត្រូវបាន ប្រើប្រាស់ដោយសេវាកម្ម online និងវិបសាយជាច្រើន ដើម្បីធ្វើការផ្ទៀងផ្ទាត់ថាអ្នកគឺជាមនុស្ស មិនមែនជាមនុស្សយន្ត (robot) ហើយជាការរារាំង មិនឲ្យកម្មវិធីដំណើការដោយស្វ័យប្រវត្តិ ធ្វើការចុះឈ្មោះបង្កើតគណនីអីុម៉ែល (sign-up email) បំបែកពាក្យសម្ងាត់ (cracking password) ផ្ញើរសារមិនបានការ (spam sending) និងការរំលោភលើភាពឯកជន (privacy violation) ជាដើម ។
ក្នុងពេលនេះ អ្នកនឹងមាននូវបច្ចេកទេស ដែលអ្នកត្រូវចុចតែមួយដងប៉ុណ្ណោះ (one-click) សម្រាប់ប្រាប់ទៅដល់វិបសាយថា អ្នកគឺជាមនុស្សពិតប្រាកដ។ ជំនួសឲ្យ CAPTCHA យើងនឹងមាននូវ “No CAPTCHA reCAPTCHA” ដោយមានតែប្រអប់ជ្រើសរើសមួយប៉ុណ្ណោះ (one checkbox) ដែលមានពាក្យថា “I’m Not a Robot” នៅជិតវា។
បើតាម Google Blog បានឲ្យដឹងថា “បច្ចេកទេស reCAPTCHA API គឺស្តាប់ទៅដូចជាសាមញ្ញ ប៉ុន្តែវាមាននូវលក្ខណៈស្មុគស្មាញកម្រិតខ្ពស់នៅពីក្រោយប្រអប់ជ្រើសរើសនោះ។ កាលពីដើម CAPTCHAs ពឹងផ្អែកទៅលើ ការអសមត្ថភាពរបស់ robots ដើម្បីបំបែកនូវ text ដែលបានបង្ហាញ។ ប៉ុន្តែបើតាមការស្រាវជ្រាវនាពេលថ្មីៗនេះបានបង្ហាញថា បច្ចេកវិទ្យា Artificial Intelligence បច្ចុប្បន្ន អាចដោះស្រាយ បំបែកនូវ text នោះ បានត្រឹមត្រូវក្នុងកម្រិត 99.8%។ ហេតុដូច្នេះហើយ វាមិនអាចទុកចិត្តបានទៀតនោះទេ។”
វិបសាយជាច្រើន រួមមាន SnapChat, WordPress និង Humble Bundle បានចាប់ផ្តើមដំណើរការនូវប្រព័ន្ធថ្មី No CAPTCHA reCAPCHA ដើម្បី បង្កើនល្បឿនក្នុងការដំណើការផ្ទៀងផ្ទាត់។
ខាងក្រោមនេះគឺជាបច្ចេកទេស No CAPTCHA reCAPTCHA បង្ហាញជាលក្ខណៈវិដេអូ៖