Google VPN គឺជាមុខងារថ្មីមួយភ្ជាប់មកជាស្រេចនៅក្នុងជំនាន់ Android 5.1
វាគឺជាដំណឹងល្អសម្រាប់អ្នកដែលប្រើប្រាស់ Android ទាំងអស់គ្នា។ ក្រុមហ៊ុន Google បានធ្វើការដោយស្ងាត់ៗ នូវមុខងារថ្មីមួយគឺ Virtual Private Network (VPN) ដែលដាក់ឈ្មោះថា ៉Google VPN”។
ព័ត៌មាននេះគឺមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនូវឡើយទេ ប៉ុន្តែមានអ្នកស្រាវជ្រាវនៅ Pocketables បានរកឃើញនូវកម្មវិធីមួយដែលត្រូវបានលាក់ ហើយមានឈ្មោះថា “Google Connectivity Services” នៅក្នុង “All Apps” ក្នុង app manager បន្ទាប់ពីគាត់បានតម្លើងនូវ Android 5.1 Lollipop នៅក្នុងទូរស័ព្ទ Nexus 6 ។
បន្ទាប់ពីចុចដើម្បីបង្កើតនូវ shortcut វាបានចេញនូវផ្ទាំងមួយថា “Google VPN: To help protect you on open Wi-Fi networks, your data will be transmitted securely through a Google VPN” ដែលមានន័យថា “Google VPN: ជួយអ្នកក្នុងការការពារនៅក្នុងបណ្តាញឥតខ្សែចំហរ។ ទិន្នន័យរបស់អ្នកនឹងត្រូវបានបញ្ចូនដោយមានសុវត្ថិភាពតាមរយៈ Google VPN” ។
VPN (Virtual Private Network) គឺវាអនុញ្ញាតឲ្យអ្នកធ្វើការភ្ជាប់ទៅកាន់បណ្តាញឥតខ្សែគ្មានសុវត្ថិភាព (unsecure wifi) ទៅវាមានសន្តិសុខ (សុវត្ថិភាព) ដែលមានន័យថា រាល់ទិន្នន័យរបស់អ្នកនឹងត្រូវបញ្ជូនតាមរយៈបណ្តាញប្រកដដោយសុវត្ថិភាព។ វាប្រើប្រាស់នូវ encryption ហើយនឹង security protocol ដទៃទៀត ដើម្បីធ្វើការ encrypt ទិន្នន័យ ហេតុដូចនេះហើយ បើសិនជាមានករណីវាយប្រហារបែប man-in-the-middle (MiTM) នោះទិន្នន័យដែលត្រូវបានលួច គឺមិនអាចត្រូវបានមើលយល់ជាធម្មតាបានឡើយ។
ប៉ុន្តែក្នុងពេលនេះ មុខងារ Google VPN មិនទាន់ដំណើរការនៅឡើយទេ ហើយ Google ក៏មិនទាន់ធ្វើការប្រកាសជាផ្លូវការផងដែរ។ វាមិនទាន់ដឹងពេលវេលា ពិតប្រាកដនៅឡើយទេ ថាតើពេលណាដែលដែលនឹងដាក់ឲ្យអ្នកប្រើប្រាស់ជាទូទៅបាន។
ព័ត៌មានបន្ថែម៖