Google Play Developer Console អាចអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍កម្មវិធី ធ្វើការចែកចាយនូវកម្មវិធីរបស់ពួកគេ ដោយផ្ទាល់ទៅឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ។ ថ្មីៗនេះមានអ្នកបញ្ជេញព៍ត៌មានបានឲ្យដឹងថា មានអ្នកអភិវឌ្ឍន៍កម្មវិធី បានព្យាយាម ធ្វើការចាយចាយនូវមេរោគ (malware) ដោយបន្លំធ្វើជាកម្មវិធីត្រឹមត្រូវ (legitimate software)។
គណនីនៃអ្នកអភិវឌ្ឍន៍កម្មវិធីមួយឈ្មោះថា “apkdeveloper” ធ្វើការបង្ហោះនូវកម្មវិធីជាមេរោគ ដោយដាក់ឈ្មោះជាកម្មវិធី game ដ៏ល្បីរបស់ android ដោយប្រើប្រាស់ពាក្យ “Super” នៅពីខាងក្រោយវា ដោយមើលទៅហាក់ដូចជាជំនាន់ថ្មី នៃកម្មវិធី game ទាំងនោះ។
អ្នកប្រើប្រាស់អាចធ្វើការកត់សំគាល់នូវភាពខុសគ្នារវាង កម្មវិធីដែលត្រឹមត្រូវ និងកម្មវិធីមេរោគនោះ ដោយមើលទៅការការផ្តល់សិទ្ធិ នៃឧបករណ័ដូចជា បើប្រៀបធៀបទៅនឹងការផ្តល់សិទ្ធិ ដូចជា network access និង read write access នៃកម្មវិធីដើម ត្រឹមត្រូវឈ្មោះថា Temple Run កម្មវិធីក្លែងក្លាយឈ្មោះថា Temple Run Super បានសាកសួរនូវព៍ត៌មានសំខាន់ៗមាន ដូចជា location, phone status, identity និងការភ្ជាប់ទៅកាន់គណនីអ្នកប្រើប្រាស់ជាដើម។
បន្ទាប់ពីទទួលបាននូវរបាយការណ័មក Google Play បានធ្វើការលប់ចេញនូវអ្នកអភិវឌ្ឍន៍កម្មវិធីចេញពីក្នុង Store របស់ខ្លួន ជាមួយនឹងកម្មវិធីទាំងអស់។