វិស្វករផ្នែកសន្តិសុខរបស់ក្រុមហ៊ុន Google បានរកឃើញនូវចំនុចខ្សោយនៅក្នុងវិនដូរ។ លោក Tavis បានបញ្ចេញទាំងស្រុងនូវចំនុចខ្សោយនោះ ដែលអាចប្រើប្រាស់ដើម្បីធ្វើឲ្យគាំងម៉ាស៊ីនកុំព្យូទ័រ (Crash PCs) ឬក៏ទាញយកសិទ្ធិដទៃបន្ថែមទៀត។ បញ្ហានេះគឺមិនសូវធ្ងន់ធ្ងរប៉ុន្មានទេ ដោយសារតែមិនមាន លក្ខណៈបញ្ជាពីចម្ងាយបាន។ ក្រុមហ៊ុនម៉ៃក្រូសូហ្វបានទទួលស្គាល់នូវចំនុចខ្សោយនេះ ដោយបាន និយាយថា យើងមានការចាប់អាម្មណ៍នឹងបញ្ហានេះ ដែលជាបញ្ហាជៈឥទិ្ធពលទៅដល់ Microsoft Windows ហើយយើងកំពុងធ្វើការស៊ើបអង្កេត។
ចំណែកក្រុមហ៊ុន Secunia ក៏បាននិយាយថា វាអាចត្រូវបានគេប្រើប្រាស់នៅក្នុងការវាយប្រហារបែប DDoS។ ចំនុចខ្សោយនេះ គឺកើតមាននៅក្នុង Windows 7 x86 Professional (win32k.sys version 6.1.7601.18126) ហើយក៏ត្រូវបានរាយការណ៍ថាមានផងដែរនៅក្នុង Windows 8។ កំណែផ្សេងៗ ទៀតក៏ប្រហែលមានផលប៉ៈពាល់ផងដែរ។
ព័ត៌មានបន្ថែម៖