Gmail users on iOS at risk of data interception

អ្នកប្រើប្រាស់ Gmail នៅក្នុង iOS ស្ថិតក្នុងហានិភ័យនៃការលួចចាប់យកទិន្នន័យ

អ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ដែលធ្វើការភ្ជាប់ទៅកាន់ Gmail នៅលើឧបករណ៍ចល័ត អាចស្ថិតក្នុងហានិភ័យនៃការលួចចាប់យកទិន្នន័យ របស់ពួកគេ នេះបើតាមក្រុមហ៊ុន Lacoon Mobile Security បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ហេតុផលដែលបណ្តាលឲ្យមានបញ្ហានេះគឺថា Google មិនទាន់បានធ្វើការអនុវត្តន៍នូវបចេ្ចកវិទ្យាសន្តិសុខ ដែលអាចការពារអ្នកវាយប្រហារមិនឲ្យមើលនិងកែប្រែនូវទំនាក់ទំនងដែលមានការបំប្លែង ​(encrypted communications) រវាងអ្នកប្រើប្រាស់ និងប្រព័ន្ធ Gmail នៅឡើយទេ នេះបើតាមលោក Avi Bashan ប្រធានផ្នែកសន្តិសុខព័ត៌មាននៃក្រុមហ៊ុន Lacoon Mobile Security ដែលមានមូលដ្ឋាននៅ ​Israel និង U.S.។

វិបសាយប្រើប្រាស់នូវ digital certificates ដើម្បីធ្វើការបំប្លែង ឬបំភ័ន្តអក្ខរៈ (encrypt) នូវចរាចរទិន្នន័យ ដោយប្រើប្រាស់នូវ SSL/TLS (Secure Sockets Layer/Transport Layer Security) protocols។ ប៉ុន្តែនៅក្នុងករណីខ្លះ Certificates​ ទាំងនោះអាចត្រូវបានបន្លំ (spoofed) ដោយអ្នកវាយប្រហារ ហើយអនុញ្ញាតឲ្យអ្នកវាយប្រហារទាំងនោះអាចធ្វើការត្រួតពិនិត្យ (observe) និង decrypt នូវចរាចរទិន្នន័យ។

ការគំរាមគំហែងទាំងនេះ អាចត្រូវបានការពារ ឬលុបបំបាត់បានតាមរយៈការ សរសេរកូដលំអិតដោយផ្ទាល់ (hard coding) សម្រាប់ digital certificate ត្រឹមត្រូវ (legitimate) ចូលទៅក្នុងកម្មវិធីដោយផ្ទាល់។

មិនដូចទៅនឹង Android ឡើយ ក្រុមហ៊ុន Google មិនទាន់ធ្វើកិច្ចការខាងលើនេះ (Hard Coding) សម្រាប់ iOS ឡើយ ដែលមានន័យថា អ្នកវាយប្រហារអាចវាយប្រហារបែប man-in-the-middle ហើយអាចនូវចរាចរទិន្នន័យបំប្លែង (encrypted communications)។ ក្រុមហ៊ុន Google បានទទួលស្គាល់នូវបញ្ហានេះបន្ទាប់ពីក្រុមហ៊ុន Laccon បានធ្វើការជូនដំណឹងនាថ្ងៃទី ២៤ ខែកុម្ភះ ប៉ុន្តែបញ្ហានេះមិនទាន់ត្រូវបានជួសជុលនូវឡើយទេ។

បុគ្គលិករបស់ ​Gooble មិនបានមានមតិយោបល់នៅឡើយទេអំពីបញ្ហានេះ។

រូបភាពនៃដំណើរការនៃការវាយប្រហារ

ព័ត៌មានបន្ថែម៖

http://www.lacoon.com/blog/2014/07/security-disclosure-googles-ios-gmail-app-enables-threat-actor/

Exit mobile version