Free Malware Connection Detection Software: Bot Revolt

កម្មវិធីសម្រាប់ត្រួតពិនិត្យការភ្ជាប់របស់មេរោគទៅកាន់ម៉ាស៊ីនរបស់ ⁣Hackers

Bot Revolt Free គឺជាកម្មវិធីសម្រាប់ត្រួតពិនិត្យរកការភ្ជាប់របស់មេរោគទៅកាន់ម៉ាស៊ីនមេ ឥតគិតថ្លៃ សម្រាប់ប្រើប្រាស់នៅក្នុងវិនដូរ។ ដោយជំនួសមិនចាំបាច់ធ្វើការស្កេនរកនូវរោគសញ្ញានៃការឆ្លង Bot Revolt ធ្វើការឃ្លាំមើលនូវការភ្ជាប់ (connection) ទាំងឡាយដែលអាចមាន។ វាធ្វើការបង្ហាញនូវរាល់ ដំណើរការទាំងអស់ (processes) ដែលកុំព្យូទ័ររបស់អ្នកភ្ជាប់ទៅកាន់ IP មួយណា ហើយបន្ទាប់មកធ្វើ ការប្រៀបធៀបជាមួយនឹងបញ្ជីនៃ malicious IP Address រួចធ្វើការបង្ខាំង (block) មិនឲ្យមានការ ភ្ជាប់ទៅកាន់។

កម្មវិធីនេះវាជួយការពារដល់អ្នកភ្លាមៗតែម្តងនៅពេលដែលអ្នកដំណើការកុំព្យូទ័ររបស់អ្នក។ មុខងារ សំខាន់ៗនៃកម្មវិធីនេះមានដូចតទៅ៖

មានចំនុចតែមួយប៉ុណ្ណោះដែលអ្នកត្រូវយកចិត្តទុកដាក់នោះគឺបញ្ជីនៃ malicious IP ដែលកម្មវិធី Bot Revolt ប្រើប្រាស់ដើម្បីធ្វើការប្រៀបធៀប។

វាមានសារៈសំខាន់ណាស់ ដែលអ្នកត្រូវតែព្យាយាមធ្វើបច្ចុប្បន្នភាពនៃបញ្ជី malicious IP ។ ដោយ សារតែកម្មវិធី Bot Revolt ឥតគិតថ្លៃមិនអាចធ្វើបច្ចុប្បន្នភាពបាន ដូច្នេះអ្នកត្រូវតែទាញយកនូវបញ្ជី នោះពីវិបសាយ iblocklist.com ដោយខ្លួនឯង។

នៅពេលដែលបើកនូវបញ្ជីគ្រប់គ្រង អ្នកអាចចុចលើ Add button ហើយដាក់យកនូវ URL ដែលអ្នក អាចទាញយកពីវិបសាយ iblocklist.com ។

 

ទាញយកកម្មវិធី៖ Bot Revolt

ប្រភព៖⁣

http://www.ilovefreesoftware.com/18/windows/security/malware-connection-detection-software-bot-revolt.html

Exit mobile version