‘FREAK’ — New SSL/TLS Vulnerability Explained

ចំនុចខ្សោយថ្មីមួយនៃ  SSL/TLS ត្រូវបានបង្ហាញ – FREAK

ចំនុចខ្សោយថ្មីមួយទៀតដែលកំពុងតែរីករាលដាល ហើយត្រូវបានសំងំលាក់ខ្លួនអស់រយៈពេលជាង១ទសវត្សហើយនោះ ហើយបានធ្វើឲ្យអ្នកប្រើប្រាស់រាប់លាននាក់ អាចទទួលរងគ្រោះដោយសារតែបច្ចេកទេស Man-in-the-middle attack នៅលើចរាចរទិន្នន័យដែលត្រូវបាន encrypted នៅពេលដែលអ្នកប្រើប្រាស់គិតថាខ្លួនមានសុវត្ថិភាពទៅហើយនោះ។

ស្វែងយល់បន្ថែម >> Man-In-The-Middle Attack (MiTM)

ដែលមានឈ្មោះថា “FREAK” គឺជាចំនុចខ្សោយ (CVE-2015-0204) ហើយក៏ត្រូវបានគេស្គាល់ថា Factoring Attack on RSA-EXPORT Keys ដែលអាចអនុញ្ញាតឲ្យអ្នកវាយប្រហារ បង្ខំឲ្យម៉ាស៊ីនកុំព្យូទ័រ ប្រើប្រាស់នូវយន្តការ encryption ជំនាន់ចាស់ ហើយខ្សោយ ។

FREAK  ត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវសន្តិសុខមួយក្រុម មកពី French Institute for Research in Computer Science and Automation (Inria) និង Microsoft ហើយដែលកើតឡើងនៅក្នង OpenSSL ជំនាន់ 1.01K និងមុននេះ ហើយនឹងនៅក្នុង Apple’s Secure Transport។

តើចំនុចខ្សោយ ​FREAK ដំណើរការយ៉ាងដូចម្តេច?

Assistant Research Professor Matthew Green of Johns Hopkins University’s Information Security Institute in Maryland បានធ្វើសេចក្តីសង្ខេបអំពី FREAK vulnerability នៅក្នុង blog post  អំពីវិធីសាស្ត្រដែលអ្នកវាយប្រហារ អាចដំណើរការនូវ MitM attack:

៣៦ភាគរយនៃ SSL Websites គឺមានចំនុចខ្សោយ

ក្នុងចំណោមការត្រួតពិនិត្យទៅលើវិបសាយចំនួន ១៤លាន ដែលគាំទ្រនូវ SSL/TLS Protocols ត្រូវបានគេរកឃើញថា មានច្រើនជាង ៣៦ភាគរយ នៃវិបសាយទាំងនោះ គឺមានចំនុចខ្សោយ។ ការបំបែកនូវ  512-bit key បើនៅក្នុងទសវត្សទី 90s វិញ គឺទាមទារអោយយើងមាននូវ supercomputer ប៉ុន្តែ នៅក្នុងពេលនេះ វាត្រូវបានធ្វើឡើងក្នុងរយៈពេល ៧ម៉ោង និងចំណាយអស់តែ ១០០ដុល្លា ប៉ុណ្ណោះក្នុង ១ វិបសាយ។

វាអាចមានលទ្ធភាពក្នុងការវាយប្រហារ ដែលនៅពេលនេះរួមមាន Android smartphone, iPhones, និង Macs ដំណើរការ Apple’s OS X operating system ហើយភ្ជាប់ទៅកាន់វិបសាយដែលដំណើរការនូវ HTTPS មិនទាន់ជួសជុល។

“FREAK” គឺស្រដៀងទៅនឹង “POODLE” 

FREAK គឺស្រដៀងទៅនឹង Poodle កាលពីឆ្នាំមុនដែល ដែលអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការ downgrade នូវ SSL/TLS ទៅកាន់ជំនាន់ចាស់ ហើយមានភាពខ្សោយ។

អ្នកស្រាវជ្រាវផ្នែកសន្តិសុខ បានធ្វើការថែទាំនូវបញ្ជីនៃវិបសាយដែលរងគ្រោះ ហើយបានជម្រុញឲ្យអភិបាលគ្រប់គ្រងនូវម៉ាស៊ីនមេ ធ្វើការជួសជុលបញ្ហានេះ។

អ្នកក៏អាចធ្វើការប្រើប្រាស់នូវ Online SSL FREAK Testing Tool ដើម្បីធ្វើការ check ទៅលើវិបសាយ website ថាតើវិបសាយនោះរងគ្រោះ ឬក៏អត់ ។

Exit mobile version