និយ័តករបារំាង៖ ការប្រើប្រាស់ ​Google Analytics គឺបំពានទៅលើច្បាប់ ​GDPR

និយ័តករការពារទិន្នន័យកាលពីពេលថ្មីៗនេះ បានរកឃើញថា ​Google Analytics បានរំលោភបំពាន ​(breach)​ ទៅលើច្បាប់ការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប ​(GDPR)។

និយ័តក National Commission on Informatics and Liberty (CNIL) បានចេញមកបញ្ជាក់ថា ការផ្ទេទិន្នន័យ Google Analytics data ទៅកាន់សហរដ្ឋអាមេរិក គឺមិនមានការធ្វើនិយ័តកម្មតាមគ្រប់គ្រាន់ ដែលបំពានទៅលើមាត្រា៤៤ នៃ GDPR ដែលពាក់ព័ន្ធទៅនឹងការផ្ទេទិន្នន័យផ្ទាល់ខ្លួនទៅកាន់ប្រទេសទី៣ ឬអង្គភាពអន្តរជាតិនានា។

បើតាម ​CNIL បាននិយាយថា “ទោះបីជា Google បានដាក់នូវយន្តការបន្តបន្តាប់ដើម្បីធ្វើនិយតកម្មទៅលើការផ្ទេទិន្នន័យ នៅក្នុងទម្រង់នៃមុខងាររបស់ Google Analytics ក៏ដោយ ក៏មិនទាន់គ្រប់គ្រាន់ក្នុងការដកចេញនូវការអាក់េសសដោយ ​US intelligence services ទៅកាន់ទិន្នន័យទាំងអស់នោះផងដែរ។ ហេតុដូច្នេះហើយ មាននៅតែមាននូវហានិភ័យ ដែលអ្នកប្រើប្រាស់ ដែលប្រើប្រាស់សេវា ​Google Analytics ហើយដែលទិន្នន័យត្រូវបានបញ្ចេញ ​(exported)” ៕

Exit mobile version