Hacker ដែលត្រូវបានស្គាល់ថា Guccifer បានធ្វើការវាយប្រហារទៅលើគណនីអុីម៉ែល មួយចំនួន ហើយបញ្ចេញនូវរូបភាពផ្ទាល់ខ្លួន របស់ក្រុមគ្រួសារអតីតប្រធានាធិបតីអាមេរិក US President Bush។
អ៊ីម៉ែលដែលត្រូវបានគេ hacked នោះរួមមាន គណនី AOL របស់ កូនស្រីគាត់ Dorothy Bush Koch គ្រួសារមិត្តភ័ក្តគាត់ Willard Hemingway និង Jim Nantz, បងប្រុសនៃអតីតជំទាវទីមួយ Barbara Bush និងបងស្រីថ្លៃរបស់ George H W Bush។
អ៊ីម៉ែលខ្លះ មាននូវការបរិយាយមិនសមរម្យអំពីអតីតប្រធានាធិបតី Bill Clinton។ រូបភាព និងអ៊ីម៉ែល ត្រូវបានគេបញ្ជូនកាលពីម្សិលមិញទៅកាន់គណនី online មួយ ដែលមើលទៅ ត្រូវបានគេ hacked ក្នុងគោលបំណងសម្រាប់ធ្វើការរក្សាទុក (hosting) ព័ត៌មានមួយចំនួន រួមមាន បញ្ជីអាស័យដ្ឋាន លេខទូរស័ព្ទ និងអុីម៉ែលនៃសមាជិកក្រុមគ្រួសារ Bush ដោយរួមមានអតីតប្រធានាធិបតី Bush ទាំងពីរ ប្រពន្ធរបស់គាត់ និងកូនៗរបស់ពួកគេ។
Hacker ក៏បានធ្វើការស្ទាក់ចាប់យកនូវរូបភាព ដែលលោក George W. Bush ផ្ញើរអុីម៉ែលកាលពីពីរខែមុន ទៅឲ្យប្អូនស្រីរបស់គាត់ ដែលបានបង្ហាញពីផ្ទាំងគំនូរ ដែលគាត់កំពុងតែ គូស ដោយរួមមានទាំងរូបរបស់គាត់មុជទឹក និងនៅក្នុងបាសាំងទឹកផងដែរ។ អ្នកនាំពាក្យនៃក្រុមគ្រួសារលោក Bush បានបញ្ជាក់ថា ការសើុបអង្កេតនៃការ hacked នេះកំពុងតែ ដំណើរការ។
មានអុីម៉ែលដទៃទៀត ក៍បានចង្គុលបង្ហាញថា សមាជិកនៃក្រុមគ្រួសារលោក Bush បានគិតគូទៅដល់ពិធី បុណ្យសព នៅពេលដែលលោក H.W. Bush ត្រូវបានចូលមន្ទីរពេទ្យកាល ពីឆ្នាំមុន។
ប្រភព៖ CNN