Firefox blocks Flash, and Facebook calls for its death

Mozilla​ Firefox បានបិទនូវមុខងារដំណើរការ Flash តែម្តងកាលពីយប់ថ្ងៃច័ន្ទកន្លងមកនេះ បន្ទាប់តែមួយថ្ងៃក្រោយពេលដែល ប្រធានផ្នែកសន្តិសុខព័ត៌មានវិទ្យារបស់ក្រុមហ៊ុនហ្វេសប៊ុក ធ្វើការអំពាវនាវឲ្យក្រុមហ៊ុន Adobe បិទចោលនូវ ​Flash (Kill) តែម្តងទៅ។

បញ្ហាដែលកើតមានឡើងចំពោះ Flash នេះ គឺកើតឡើងតាំងពីសប្តាហ៍មុនមកម្លេះ បន្ទាប់ពីក្រុមហ៊ុន Hacking Team ត្រូវបានគេវាយប្រហារ ហើយត្រូវបាន បញ្ចេញឲ្យដឹងថា ពួកគេប្រើប្រាស់នូវចំនុចខ្សោយជាច្រើននៅក្នុង Flash ដើម្បីធ្វើការគ្រប់គ្រងពីចម្ងាយនូវកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ហើយធ្វើការចំលងមេរោគ ទៅកាន់កុំព្យូទ័រនោះ។

លោក Alex Stamos ដែលជាប្រធានផ្នែកសន្តិសុខព័ត៌មានវិទ្យារបស់ហេ្វសប៊ុក បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា “វាគឺជាពេលវេលាមួយសម្រាប់ក្រុមហ៊ុន Adobe ធ្វើការប្រកាសបញ្ចប់ជីវិត ​Flash ហើយ”

Mozilla’s គាំទ្រនូវអ្វីដែលលោក Alex បាននិយាយ ហើយបានដាក់ឲ្យរាល់ជំនាន់ទាំងអស់របស់ Flash គឺមិនដំណើរការឡើយ (turn-off) នៅក្នុង Firefox។ មានន័យថាអ្នកប្រើប្រាស់ Firefox នឹងមិនអាចដំណើការនូវមុខងារ Flash ឡើយ ហើយពួកគេអាចប្រើប្រាស់នូវ Browers ផ្សេងទៀត បើសិនជាចង់បើកនូវព័ត៌មានដែលមាន Flash ។ ក្រុមហ៊ុន ​Adobe មិនទាន់ឆ្លើយនូវឡើយទេចំពោះសំណើរនេះ។

Flash គឺជាប្រភេទនៃកម្មវិធី ដែលត្រូវបានហៅថា “middleware” ដែលជាការបន្ថែមមួយ (add-on extentsion) ទៅឲ្យ browser ដែលអនុញ្ញាត ឲ្យ ខ្លឹមសារ (rich content) នៅក្នុងវិបសាយអាចបើកមើលបាន។ វាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយកាលពីទសវត្សមុន សម្រាប់ Web’s games, animations, និង video។ នៅពេលដែល ​YouTube ចាប់ផ្តើមដំណើរការដំបូងក្នុងឆ្នាំ ២០០៥ វិដេអូទាំងអស់គឺដំណើរការឈរលើមូលដ្ឋាន Flash ដែល ទាមទារឲ្យគ្រប់អ្នកបើកមើលទាំងអស់ ត្រូវបញ្ចូល Flash Plug-in ដើម្បីអាចមើលបាន។

ប្រភព៖

http://money.cnn.com/2015/07/14/technology/flash-firefox-facebook/index.html?sr=fbmoney071415firefox1000story

Exit mobile version