Financial Times Blogs & Twitter Account Hacked

The Financial Time គឺបានក្លាយជាជនរងគ្រោះថ្មីបំផុតមួយ ដែលត្រូវបានវាយប្រហារដោយអ្នក គាំទ្ររបប Bashar al-Assad គឺក្រុម Syrian Electronic Army។ ក្រុមនេះអាចលួចយកបាននូវ គណនី និងពាក្យសម្ងាត់របស់បុគ្គលិកការសែត Financial Time (FT) ដែលបានភ្ជាប់ទៅកាន់គណនី social media និងបង្ហោះចូលទៅក្នុង blog ដោយមិនមានការអនុញ្ញាត ព្រមទាំងបានបញ្ចេញទៅក្នុង Twitter ផងដែរកាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះ។

ខាងក្រោមនេះគឺជារូបភាពខ្លះៗនៃការវាយប្រហារ៖

FT-01

 

 

FT-02

ក្រុមការងាសន្តិសុខនៃ FT បានដឹងអំពីបញ្ហានេះ ហើយបានធ្វើការព្រមានដល់អ្នកអានអំពីបញ្ហា រួច បានលប់ចោលនូវពាក្យពេចន៍មិនសមរម្យទាំងនោះ នៅពេលដែលពួកគាត់បានរកឃើញ។

FT-03

បន្ថែមជាមួយគ្នានេះដែល ក្រុម Syrian Electronic Army បានធ្វើការបញ្ចេញនូវ email address  និង password យ៉ាងហោចណាស់របស់បុគ្គលិក FT ម្នាក់ ដែលមើលទៅបានជ្រើសរើសយកពាក្យសម្ងាត់ ឡប់ៗ (ពាក្យសម្ងាត់ខ្សោយ)។

FT-04

នៅក្នុងសប្តាហ៍កន្លងទៅនេះ ក្រុម Syrian Electronic Army បានទទួលជោគជ័យក្នុងការវាយប្រហារ ទៅលើក្រុមហ៊ុន ល្បីៗមានដូចជា The Guardian, The BBC, NPR, CBS ជាដើម។

 

Exit mobile version