FBI Vs. Apple: ឯកជនភាព និងផលប្រយោជន៍សន្តិសុខជាតិ

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមហ៊ុន Apple បានចេញផ្សាយនូវលិខិតមួយច្បាប់ទៅកាន់អតិថិជននៅក្នុងវិបសាយរបស់ខ្លួន ដែលរៀបរាប់លំអិតអំពីដីការតុលាការសហព័ន្ធដែលទាមទារឲ្យក្រុមហ៊ុនជួយទៅដល់ FBI ក្នុងការហេគចូលទៅកាន់ iPhone ដែលបានប្រើប្រាស់ដោយភេរវករម្នាក់ ក្នុងពេលវាយប្រហារនៅ San Bernardino ។ ដីការនោះត្រូវបានចេញដោយចៅក្រម U.S. Magistrate Judge Sheri Pym, បានស្នើដល់ក្រុមហ៊ុន Apple ដើម្បីសរសេរសូហ្វវែរដែលអាចអនុញ្ញាតឲ្យរដ្ឋាភិបាលធ្វើការ “ជ្រៀតចូលទៅក្នុងទូរស័ព្ទ” ដោយមិនមានការបាត់បង់ទិន្នន័យ។ ជាការឆ្លើយតប ក្រុមហុ៊ន Apple បានប្រកែកក្នុងការព្យាយាមបង្កើត “backdoor” ចូលទៅក្នុងប្រព័ន្ធសន្តិសុខរបស់ខ្លួន។

ទូរស័ព្ទ iPhone ដែលត្រូវបានប្រើប្រាស់ដោយភេរវករ Syed Rizwan Farook, កំពុងតែស្ថិតនៅក្នុងដៃរដ្ឋាភិបាល ប៉ុន្តែទិន្នន័យដែលស្ថិតនៅក្នុងទូរស័ព្ទនោះ គឺមិនអាចបើកមើលបានឡើយដោយសារតែជាប់នូវ passcode ។ ក្នុងពេលដែលក្រុមហ៊ុន Apple បានផ្តល់រួចទៅហើយនូវទិន្នន័យដែលបានធ្វើការ back-up មាននៅក្នុង iCloud server ។ ប៉ុន្តែខាងភា្នក់ងារ FBI បានធ្វើការអៈអាងថា ការចូលទៅកាន់ទូរសព័្ទដោយផ្ទាល់គឺជាការចាំបាច់ ដោយសារតែ មុខងារ iCloud នេះត្រូវបានបិទដោយ Farook ប្រមាណជា ៦សប្តាហ៍មុនពេលកើតហេតុ។

ផ្អែកទៅលើឯកសាររបស់តុលាការ ភ្នាក់ងារសើុបអង្កេតចង់ធ្វើការ unlock ទូរស័ព្ទជាមួយនឹងការប្រើប្រាស់នូវកម្មវិធីជំនួយ ដែលនឹងធ្វើការ “ទាយ (guess)” នូវការផ្សំរាប់លាន (million combination) ដែលចាំបាច់ក្នុងការស្វែងរកនូវពាក្យសម្ងាត់ (passcode) ដែលត្រឹមត្រូវ ។ បញ្ហានៅត្រង់ថា ភ្នាក់ងារសើុបអង្កេត មិនអាចប្រើប្រាស់កម្មវិធីបានឡើយ លុះត្រាតែក្រុមហ៊ុន Apple បង្កើតនូវមធ្យោបាយណាមួយនៅជុំវិញមុខងារសន្តិសុខរបស់ iPhone (វានឹងលប់ចោលទិន្នន័យទាំងអស់បើសិនជាវាយពាក្យសម្ងាត់ខុសចំនួន ១០ដង)។ ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលបានធ្វើការសន្យាជាមួយនឹងក្រុមហ៊ុន Apple ថា ខ្លួននឹងប្រើប្រាស់កម្មវិធីពិេសសនេះ តែនៅក្នុងករណីនេះមួយតែប៉ុណ្ណោះ ហើយចំពោះទូរសព័្ទមួយនេះ។

កាលពីពេលមុន ភ្នាក់ងារសើុបអង្កេតអាចធ្វើការចូលទៅកាន់ hardware port ដើម្បីធ្វើការចូលទៅកាន់ទិន្នន័យដែលបានធ្វើកូដនីយកម្ម (encypted data) ប៉ុន្តែក្រុមហ៊ុន Apple បានផ្លាស់ប្តូរវានៅក្នុងឆ្នាំ ២០១៤ ដែលធ្វើឲ្យពេលនេះគឺវាស្ទើរតែមិនអាចទៅរួចឡើយសម្រាប់ភ្នាក់ងារកោលសវិច័យឌីជីថល ធ្វើការជុំវិញ ប្រព័ន្ធ passcode ។ ក្រុមហ៊ុន Apple បានគោរពតាមដីការតុលាការក្នុងការទាញយកទិន្នន័យចេញពីក្នុង iPhone ដែលដំណើរការប្រព័ន្ធប្រតិបត្តិការជំនាន់ចាស់ ប៉ុន្តែទូរសព័្ទរបស់ Farook ដើរនៅលើ iOS9 ដែលត្រូវបានបង្កើតឡើងជាមួយនឹងកូដនីយកម្មភ្ជាប់មកជាមួយតែម្តង ។ នៅពេលដែលពាក្យសម្ងាត់ត្រូវបាន បង្កើតឡើង វានឹងបង្កើតផងដែរនូវ key ដែលនឹងត្រូវប្រើប្រាស់រួមផ្សំជាមួយនឹង hardware key នៅក្នុងទូរស័ព្ទ។ Key ទាំងពីរនេះបញ្ចូលគ្នា វានឹងធ្វើកូដនីយកម្មរាល់ទិន្នន័យដែលមាននៅលើឧបករណ៍ ។ លោក Tim Book  បាននិយាយថា សូហ្វវែរដែលធ្វើការងារនៅជុំវិញមុខងាររបស់ passcode នឹងមិនត្រឹមតែ ធ្វើឲ្យខ្សោយដល់សន្តិសុខ iPhone ទូទៅប៉ុណ្ណោះទេ ហើយថែមទាំងគំរាមគំហែងទៅដល់សុវត្ថិភាព និងសន្តិសុខទាំងមូលជុំវិញទូរសព័្ទ iPhone ទាំងអស់។

នៅពេលដែលបានបង្កើតហើយ បច្ចេកទេសនេះនឹងត្រូវបានប្រើប្រាស់ម្តងហើយម្តងទៀត នៅលើទូរស័ព្ទរាប់មិនអស់ ដែលមានវាតម្លៃស្មើនឹង “master key” ។ លោក Cook បានជម្រុញថា វាគឺជាការគ្រោះថ្នាក់ណាស់ក្នុងការបង្កើតនូវសូហ្វវែរបែបនេះ។

នៅទីបំផុត លោក Cook បានធ្វើសេចក្តីចិត្តដ៏ត្រឹមត្រូវ ដែលមានបុគ្គលជាច្រើនទៀតយល់ស្របតាមលោក ។ ទោះបីជារដ្ឋាភិបាលមានការសន្យាថា នឹងប្រើប្រាស់សូហ្វវែរនេះ សម្រាប់តែទូរស័ព្ទរបស់ភេរវករមួយនេះក៏ដោយ ក៏វាមានភាពងាយស្រួលក្នុងការប្រកែកមិនគោរពតាមការសន្យាដែលមិនមានការធានានោះ។

ប្រភព៖

http://blog.legalsolutions.thomsonreuters.com/law-and-techology/f-b-i-v-apple-privacy-concerns-and-national-security-interests-face-off/

Exit mobile version