ទីភ្នាក់ងារ FBI របស់អាមេរិកបានចេញផ្សាយនូវដំណឹងតាមរកចាប់ខ្លួនអ្នកវាយប្រហារតាមអ៊ិនធឺណែតជនជាតិរុស្សីមួយរូប ដែលមានឈ្មោះថា VGENIY MIKHAILOVICH BOGACHEV ដែលមានរហស្សនាម “lucky12345” និង “slavik” សម្រាប់ការការប្រព្រឹត្តិនិងសមគំនិតក្នុងការរីករាលដាលនូវមេរោគ GameOver Zeus Trojan ពាសពេញពិភពលោក។
GameOver Zeus គឺជាមេរោគថ្មីមួយមានលក្ខណៈ peer-to-peer ដែលត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជន ក្នុងការស្ទាក់ចាប់ និងលួចយកនូវព័ត៌មានសម្ងាត់ (username & password) និងព័ត៌មានធនាគារពីអ្នកប្រើប្រាស់, សម្រាប់ឆ្លងចូលទៅក្នុងប្រព័ន្ធដើម្បីផ្ញើសារមិនបានការ (spam) ឬក៏ចូលរួមទៅក្នុងប្រតិបត្តិការវាយប្រហារ DDoS ។
ព័ត៌មានបន្ថែម៖
http://www.fbi.gov/wanted/cyber/evgeniy-mikhailovich-bogachev