តាមព័ត៌មានពីវេបសាយ CNA បានឱ្យដឹងថា ក្រុមហ៊ុន Facebook នឹងធ្វើការផ្លាស់ប្តូរការទទួលខុសត្រូវតាមផ្លូវច្បាប់នៃអ្នកប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេស ចូលទៅក្នុងកិច្ចព្រមព្រៀងមួយដែលស្ថិតនៅក្រោមស្នាក់ការកណ្តាលនៅក្នុងរដ្ឋ california វិញ ដែលនេះជាការផ្តាច់ចេញពី Facebook’s Irish និងមិនស្ថិតនៅក្រោមអំណាចនៃច្បាប់ឯកជនភាពរបស់អុឺរ៉ុបឡើយ ហើយការផ្លាស់ប្តូរនេះនឹងចូលជាធរមាននៅឆ្នាំក្រោយ។
ការផ្លាស់ប្តូរនេះបណ្តាលមកពី ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអុឺរ៉ុប ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរទំនាក់ទំនងផ្លូវច្បាប់ជាមួយនឹង Ireland ដែលស្ថិតនៅក្នុងសហភាពអុឺរ៉ុប។
បើតាមក្រុមហ៊ុនហ្វេសប៊ុកមានមូលដ្ឋាននៅ UK បានឱ្យដឹងថា “ដូចគ្នាទៅនឹងក្រុមហ៊ុនដទៃទៀតដែរ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការផ្លាស់ប្តូរនេះ ដើម្បីឆ្លើយតបទៅនឹង Brexit ដែលយើងនឹងធ្វើការបង្វែរការទទួលខុសត្រូវតាមផ្លូវច្បាប់ និងកាតព្វកិច្ចសម្រាប់អ្នកប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេស ពី Facebook Ireland ទៅកាន់ Facebook Inc. វិញ។ មិនមានការផ្លាស់ប្តូរទៅលើយន្តការត្រួតពិនិត្យឯកជនភាព (privacy controls) ឬក៏សេវារបស់ហ្វេសប៊ុកនានា ដែលបានផ្តល់ទៅកាន់អ្នកប្រើប្រាស់នៅក្នុង UK ឡើយ។”
ហ្វេសប៊ុកនឹងធ្វើការជូនដំណឹងទៅដល់អ្នកប្រើប្រាស់របស់ខ្លួននៅក្នុងរង្វង់ប្រាំមួយខែខាងមុខ ដែលជាការផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ក្នុងការឈប់ប្រើប្រាស់សេវាអនឡាញនានារបស់ខ្លួន (Facebook, Instagram និង WhatsApp)។
ការសម្រេចចិត្តរបស់ហ្វេសប៊ុកនេះ កើតមានឡើងក្នុងខណៈពេលដែល ចក្រភពអង់គ្លេសបានព្យាយាមប្រឹងប្រែងក្នុងការរាំងខ្ទប់មិនឱ្យមានការប្រើប្រាស់កូដនីយកម្មដែលខ្លាំង (strong encryption) ដែលក្រុមហ៊ុនហ្វេសប៊ុកកំពុងតែធ្វើដំណើរទៅមុខដើម្បីអនុវត្តន៍វាសម្រាប់ផលិតផលរបស់ខ្លួនទាំងអស់។ ចក្រភពអង់គ្លេស ក៏ដូចជាសហគមន៍អុឺរ៉ុបដែរ បានធ្វើការទាក់ទងជាមួយហ្វេសប៊ុកពាក់ព័ន្ធការងារមួយចំនួន ដោយរួមមានទាំង hate speech និង terrorim policies ៕
==============
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.