ប្រុងប្រយ័ត្ន៖ ហេគចូលហ្វេសប៊ុកលួចប្រើ ​VISA Card ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម

មានការហេគចូលទៅកាន់ហ្វេសប៊ុក ហើយប្រាស់ព័ត៌មានគណនី Visa Card របស់អ្នក ដើម្បីបម្រើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ហេគគ័រ។

បើតាមគណនីហ្វេសប៊ុករបស់លោក ​Ratanio បានសរសេររៀបរាប់ថា៖​

មុននេះបន្តិចខ្ងុំបានត្រូវគេហេកចូលក្នុង Facebook Business Manager របស់ខ្ងុំ និងបានធ្វើប្រតិបត្តិការជាមួយ VISA Card ដែលខ្ងុំបានភ្ជាប់ជាមួយ Ad accounts រួចបានយក Ad accounts នោះធ្វើការប្រតិបត្តិណាមួយជាមួយខាង Facebook។​ បន្ទាប់ពីប្រតិតបត្តិការនោះចប់ទើបខ្ងុំទទួលបានសារជូនដំណឹងពីកម្មវិធីលើទូរសព្ទរបស់ ABA ថា “គណនីរបស់អ្នកត្រូវបាន Blocked ចំនួន 50.00 USD ទៅលើប្រតិបត្តិការជាមួយ Facebook​” នេះសំណាងហើយដែលខ្ងុំប្រើ VISA ​Virtual Card និងកំណត់ការប្រតិបត្តិ 50.00 USD ក្នុងមួយលើកតែប៉ុណ្ណោះ។

ខ្ងុំសុំប្រាប់ពីវិធីនៃការហេកនេះបន្តិច! មុនដំបូងពួកគេបាន Add Account Facebook របស់ខ្ញុំធ្វើជា Advertiser នៅក្នុង Page ឈ្មោះ Nam Green (ទីតាំងនៅប្រទេសវៀតណាម) ទាំងដែលអ្នក Add ខ្ងុំចូលមិនមែនជា Friend ក្នុងគណនីរបស់ខ្ងុំ ហើយការ Add ចូលនេះដោយខ្ញុំ​មិនបានដឹង ក៏ដូចជាមិនបានធ្វើការ Approve អ្វីទាំងអស់ (ប្រហែលគេមានវិធី Automatic Approval) បន្ទាប់មកក៏ខ្ងុំបានទទួលសារជូនដំណឹងពី Facebook មកថា “Your primary country location will be shown on Nam Green” Nam Green គឺជា Page ដែលពួកគេ Add ខ្ញុំធ្វើជា Advertiser។ បន្ទាប់មកខ្ងុំក៏ដឹងដែរថាការប្រតិបត្តិការនេះមិនស្រួលទេ ខ្ញុំក៏ចូលទៅកាន់ Page នោះរូចធ្វើការ Remove ខ្លួនឯងចេញភ្លាមៗតែម្តង​ ក៏ប៉ុន្តែនៅតែយឺតជាងពួកគេទៅទៀត រូចហើយពួកគេក៏បានធ្វើប្រតិបត្តិការដូចដែលខ្ញុំបាននិយាយខាងលើ។

ដូច្នេះហើយបងប្អូនណាមានអាជីវកម្មលើ Facebook ជាមួយការ Boost & Facebook Ads សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា និងប្រសិនបើមានករណីណាមួយប្លែកដូចដែលខ្ងុំបាននិយាយខាងលើ សូមធ្វើការ Block VISA Card សិនទៅ ព្រោះពួកនេះលឿនណាស់ ចៀសវាងជួបហានិភ័យដូចខ្ញុំ៕

==============

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version