ក្រុមហ៊ុន AVAST បានរកឃើញនូវកម្មវិធី FileZilla ក្លែងក្លាយមួយដែលមានបង្កប់នូវមេរោគ ដើម្បីលួចយកនូវព័ត៌មាន Username និង Password។ កម្មវិធីនោះគឺជាកម្មវិធីប្រភពកូដចំហរ (open source software) ហើយត្រូវបានកែប្រែដោយ hackers ក្នុងគោលបំណងដើម្បីលួចយកនូវ Username និង Password ហើយដែលត្រូវបានដាក់ឲ្យធ្វើការទាញយកនៅ តាមវិបសាយមួយចំនួនរបស់ hackers ហើយមានភ្ជាប់មកជាមួយនូវផ្ទាំងផ្សាយពាណិជ្ជកម្ម ។
នៅពេលដែលយើងធ្វើការបញ្ចូលវាទៅក្នុងកុំព្យូទ័រ ទាំងរូបរាងនិងមុខងារគឺដូចគ្នាទៅនឹងកម្មវិធីដើម (original) ហេតុដូច្នេះហើយ អ្នកប្រើប្រាស់មិនងាយនឹងដឹងថាវាគឺជាកម្មវិធីក្លែងក្លាយឡើយ ហើយកម្មវិធី ដែលមានបង្កប់នូវមេរោគនេះ (file .exe) គឺមានទំហំតូចជាងបន្តិចប៉ុណ្ណោះពី file .exe ពិតប្រាកដ។
ភាពខុសគ្នាតែមួយប៉ុណ្ណោះដែលអាចមើលឃើញនោះគឺ កម្មវិធីដែលភ្ជាប់មកនូវ malware ប្រើប្រាស់នូវ 2.46.3-unicode ហើយកម្មវិធីពិតប្រាកដប្រើប្រាស់ 2.45-unicode ដូចរូបខាងក្រោម៖
កម្មវិធីដែលត្រូវបានកែដោយ hackers គឺធ្វើការចំលងនូវព័ត៌មាន (login information) នៃអ្នកប្រើប្រាស់ ហើយបញ្ជូនទៅកាន់ម៉ាស៊ីនមេ ដែលមានទីតាំងនៅក្នុងប្រទេស Germany ហើយ កម្មវិធីក្លែងក្លាយនេះគឺត្រូវបាន complied នៅក្នុងខែកញ្ញា ២០១២។