Facebook Will Now Notify You If NSA is Spying on You

ក្រុមហ៊ុនហ្វេសប៊ុកទើបបានបញ្ចេញនូវមុខងារជូនដំណឹង (notification) ថ្មីមួយ ដែលនឹងប្រាប់អ្នកថា គណនីរបស់អ្នកប្រហែលជាត្រូវទទទួលនូវការហេគ ឬក៏ជាគោលដៅនៃហេគឃ័រ ដែលមានប្រយោជន៍ទៅដល់ប្រទេសណាមួយ (nation-state)។

សារដែលអ្នកឃើញដូចខាងក្រោមនេះ បានណែនាំឲ្យអ្នកប្រើប្រាស់ធ្វើការបើកនូវមុខងារ “Login Approvals” ដែលអាចឲ្យគណនីហ្វេសប៊ុករបស់ពួកគេ អាចប្រើប្រាស់បានដោយការប្រើប្រាស់ ការផ្ទៀងផ្ទាត់សិទ្ធិពីជំហាន (two-factor authentitcation) តែប៉ុណ្ណោះ។ ហេ្វសប៊ុកបានគូសបញ្ជាក់ថា មុខងារមួយចំនួនត្រូវបានដាក់ឲ្យប្រើប្រាស់រួចរាល់ទៅហើយក្នុងការការពារ (secure) នូវគណនីហេ្វសប៊ុកទាំងឡាយដែលអាចជាគោលដៅរបស់ពួកហេគឃ័រ។ បន្ថែមពីលើនេះ ក្រុមហ៊ុនហ្វេសប៊ុកក៏ឈានមួយជំហានទៀត ដោយការធ្វើការព្រមានផ្ទាល់ៗទៅកាន់អ្នកប្រើប្រាស់របស់ខ្លួន នៅពេលដែលមានការសង្ស័យថា មានការវាយប្រហារលក្ខណៈរដ្ឋាភិបាលជួយគាំទ្រពីក្រោយ (government-sponsored)។

នៅក្នុងការចេញផ្សាយរបស់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ប្រធានផ្នែកសន្តិសុខរបស់ក្រុមហ៊ុនហ្វេសប៊ុក គឺលោក Alex Stamos បានប្រកាសថា ការធ្វើដូច្នេះគឺជាការចាំបាច់ណាស់ ពីព្រោះការវាយប្រហារក្នុងទម្រង់បែបនេះ គឺមានកម្រិតខ្ពស់ និងគ្រោះថ្នាក់ជាងការវាយប្រហារនានា។

ប៉ុន្តែមានសំណួរបានចោទឡើងថា តើបណ្តាញសង្គមមួយនេះដឹងដោយរបៀបណា ដែលថាគណនីមួយកំពុងតែត្រូវបានវាយប្រហារក្នុងទ្រង់ទ្រាយដែលមានរដ្ឋាភិបាលគាំទ្រពីក្រោយ?

ក្រុមហ៊ុនហ្វេសប៊ុក មិនបានបញ្ចេញឲ្យយើងដឹងឡើយថា តើខ្លួនមានវិធីសាស្ត្រយ៉ាងណាដើម្បីបែងចែកភាពខុសគ្នារវាងគណនីដែលវាយប្រហារបែប nation-states និងគណនីដែលវាយប្រហារដោយហេគឃ័រតូចៗ?

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយនេះ បានធ្វើការសន្យាថា ក្រុមហ៊ុននឹងប្រើប្រាស់មុខងារជូនដំណឹងថ្មីនេះ នៅក្នុងស្ថានភាពដែលការសន្និដ្ឋានត្រូវបានគាំទ្រដោយភស្តុតាងនានាដែលខ្លួនប្រមូលបាន។

ក្រុមហ៊ុនហ្វេសប៊ុកណែនាំឲ្យអ្នកប្រើប្រាស់របស់ខ្លួន៖
– ប្តូរ ឬតំឡើងសារជាថ្មីនូវប្រព័ន្ធទាំងឡាយណាដែលរងគ្រោះដោយមេរោគ
– បើកមុខងារ Login Approvals

ប្រភព៖

https://www.facebook.com/notes/facebook-security/notifications-for-targeted-attacks/10153092994615766

Exit mobile version