ហ្វេសប៊ុកបានបង្កើតកំហុសបច្ចេកទេសមួយនៅក្នុងកម្មវិធី FacebookMessenger នៅលើប្រព័ន្ធដំណើរការរបស់ Android ដែលវាមានលិទ្ធភាពអនុញ្ញាតឲ្យHackerចូលស្តាប់កិច្ចសន្ទនាពីចម្ងាយនៅលើទូរស័ព្ទរបស់អ្នក។
កំហុសបច្ចេកទេសនេះត្រូវបានរកឃើញនិងរាយការណ៍ដោយ Natalie Silvanovich របស់ក្រុមហ៊ុន Google នៃគម្រោង Zerobughunting។
អ្នកបច្ចេកទេសផ្នែកសុវត្ថិភាពរបស់ហ្វេសប៊ុក លោក Dan Gurfinkel បានមានប្រសាសន៍ថា ខណៈពេលទូរស័ព្ទរបស់អ្នករោទិ៍ភ្លាម នោះអ្នកតេមកអ្នកនឹងទទួលបានសម្លេងនៅពេលអ្នកលើកទូរស័ព្ទ និងក្រោយពេលដែលអ្នកបានបិទទូរស័ព្ទ។
ករណីស្រដៀងគ្នានេះដែរ បានកើតឡើងចំពោះកម្មវិធី FaceTime Group Chats របស់ក្រុមហ៊ុន Apple កាលពីឆ្នាំមុន។ ពេលនោះ កំហុសមួយនេះវាមានលទ្ធភាពក្នុងការតេតាមរយៈ FaceTime និងលួចស្តាប់កិច្ចសន្ទនាជនគោលដៅរបស់ Hacker។ នេះមិនមែនជាលើកទីមួយទេដែល Silvanovich រកឃើញកំហុសបច្ចេកទេសលើកម្មវិធីទាំងនេះ។ ពីមុនគាត់ក៏ធ្លាប់បានឃើញកំហុសបច្ចេកទេសនៅលើកម្មវីធីដូចជាWhatsApp iMessage WeChat Signal និងReliance JoiChat ផងដែរ។
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
ប្រភព: DigitalHub101