Every single Yahoo account was hacked – 3 Billion in all

ការធ្លាញទិន្នន័យរបស់ក្រុមហ៊ុន Yahoo​​ ក្នុងខែសីហា ឆ្នាំ២០១៣ គឺប៉ៈពាល់ទៅដល់គ្រប់អតិថិជនគ្រប់គ្នាទាំងអស់ក្នុងពេលនោះ – នេះបើតាមក្រុមហ៊ុន Verizon បាននិយាយកាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ។

វាគឺមានទំហំគណនីចំនួន 3 Billion ដោយរួមមាននូវ email, Tumblr, Fantasy និង​ Flickr ដែលមានទំហំ​ ៣ដងធំជាងអ្វីដែលក្រុមហ៊ុនបានរាយការណ៍ក្នុងឆ្នាំ ២០១៦​ ដែលក្រុមហ៊ុន Yahoo បាននិយាយថារួមមាន Email Addresses, Password ដែលមិនរួមមាននូវព័ត៌មានហិរញ្ញវត្ថុឡើយ។

ការបញ្ចេញព័ត៌មាននេះ គឺបន្ទាប់ពីក្រុមហ៊ុន Varizon (VZ, Tech30) បានទិញយកក្រុមហ៊ុន Yahoo បានចំនួន ៤ខែដែលមានតម្លៃ $4.48 Billion។ ក្នុងពេលនេះ Yahoo គឺជាផ្នែកមួយនៃក្រុមហ៊ុន Verizon Digital Media ដែលត្រូវបានហៅថា Oath។

Verizon បានធ្វើការសើរើឡើងវិញនូវចំនួននៃការធ្លាញទិន្នន័យ ទៅដល់ចំនួន 3 Billion​​ ។​ ក្រុមហ៊ុន​ Verizon បាននិយាយថា​ “នាពេលថ្មីៗនេះបន្ទាប់ពីការស៊ើុបអង្កេតដោយមានជំនួយពីអ្នកជំនាញកោសលវិច័យឌីជីថលពីខាងក្រៅ ក្រុមហ៊ុន Verizon បានទទួលបាននូវព័ត៌មានថ្មី និងមានការជឿជាក់ថា រាល់គណនីអ្នកប្រើប្រាស់ទាំងអស់ (3 Billion) ត្រូវបានគេលួចកាលពីខែសីហា ២០១៣។”

ក្រុមហ៊ុន Verizon មិនបញ្ចេញព័ត៌មានពាក់ព័ន្ធទៅនឹងអ្នកជំនាញកោសលវិច័យឌីជីថលនោះឡើយ។

Yahoo នឹងធ្វើការផ្ញើរអ៊ីម៉ែលទៅកាន់គណនីដែលរងគ្រោះដែលទើបរកឃើញបន្ថែមនោះ។ យោងទៅតាមអ្នកជំនាញបានឲ្យដឹងថា​ វាមិនមែនជារឿងងាយនោះទេដែល អ្នកធ្វើកោសលវិច័យឌីជីថលធ្វើការបញ្ចេញចំនួនជនរងគ្រោះច្រើនជាងអ្វីដែលបានធ្វើការប៉ាន់ស្មានពីដំបូងនោះ។

វាមិនភាពច្បាស់លាស់នោះទេ ថាតើអ្វីដែលស្ថិតនៅពីក្រោយការវាយប្រហារក្នុងឆ្នាំ២០១៣​នោះ ប៉ុន្តែអ្នកវិភាគបានរាយការណ៍ក្នុងខែធ្នូឆ្នាំ២០១៦​ បានឲ្យដឹងថា​ ទិន្នន័យត្រូវបានគេដាក់លក់នៅក្នុង​ Dark Web។

អ្នកដែលប្រើប្រាស់សេវាអនឡាញទាំងអស់ (ទាំង​ Yahoo និងមិនមែន​ Yahoo) ទាំងអស់ គួរតែមានការប្រុងប្រយ័ត្នខ្ពស់និងស្វែងយល់អំពីការអនុវត្តន៍ល្អៗដើម្បីការពារខ្លួន ដូចជាមិនត្រូវប្រើប្រាស់ពាក្យសម្ងាត់ដដែលៗ និងដាក់ឲ្យដំណើរការមុខងារ Two-Factor Authentication​ ចំពោះរាល់គណនីទាំងអស់៕

ប្រភព៖ CNN Monney

Exit mobile version