European Banks hit by “Luuuk” Trojan as Cyber Theft

ធនាគារនៅអ៊ឺរ៉ុបទទួលរងផលប៉ៈពាល់ដោយសារការវាយប្រហារលួចលុយពីមេរោគ  Luuuk

ទឹកប្រាក់ប្រមាណកន្លះលានអ៊ឺរ៉ូត្រូវបានលួយនៅក្នុងរយៈពេលមួយ (01) សប្តាហ៍ពីអតិថិជន ១១៩នាក់ ពីក្នុងគណនីរបស់ធនាគារធំៗនៅអ៊ឺរ៉ុប ដែលបណ្តាលមកពីមេរោគមួយថ្មី ឈ្មោះថា “Luuuk”។

ក្រុមហ៊ុន Kaspersky Lab បានធ្វើការប្រកាសឲ្យដឹងថា ឆ្លងកាត់តាមការស៊ើុបអង្កេតអស់ មេរោគនោះត្រូវបានគេកំណត់អត្តសណ្ញាណថា បានចាប់ផ្តើមវាយប្រហារតាំងខែមករា ២០១៤ មកម្លេះ។ ក្រុមការងារស្រាវជ្រាវក៏បានរកឃើញនូវ command & control server គឺកំពុងតែដំណើរការធម្មតា (online) ហើយកំណត់បាននូវកំណត់ត្រានៃចរន្តចេញពីក្នុងម៉ាស៊ីនមេនេះផងដែរ ក្នុងនោះមានចរន្តមួយមានទឹកប្រាក់ប្រមាណ ២២០០០០អ៊ឺរ៉ូ និងមួយទៀតប្រមាណ ៣៤០០០០អ៊ឺរ៉ូ។ ជនរងគ្រោះភាគច្រើននៅក្នុងប្រទេសអ៊ីតាលី និងទួគី ដែលទឹកប្រាក់ត្រូវបានដកស្ថិតក្នុងចន្លោះពី ១៧០០ ទៅ ៣៩០០ អ៊ីរ៉ូ។

វិធីសាស្ត្រនេះគឺវាទទួលបានប្រាក់ចំណេញច្រើនណាស់ ហើយមានហានិភ័យទាប ហើយភ្នាក់ងារមានសមត្ថកិច្ច គឺកំពុងតែប្រឹងប្រែងដើម្បីតាមឲ្យទាន់ និងចាប់ជនល្មើស នេះបើតាមអ្នកជំនាញសន្តិសុខ មកពីក្រុមហ៊ុន Kasperky។ ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺមានលក្ខណៈទំនើបខ្លាំងណាស់ ហើយពួកគេគឺមិនអាចធ្វើវាបានដោយសារគ្មាននូវការគាំទ្រពីសំណាក់ឧក្រិដ្ឋកម្មធម្មតា (real-life crime) នោះទេ នោះគឺសំដៅទៅដល់ មនុស្សពិតប្រាកដដែលនឹងធ្វើការបើកគណនីពិត និងទទួលយកលុយបន្ទាប់ពីការវាយប្រហារបានជោគជ័យ។

ទោះបីជាធនាគារតែងតែធ្វើការពង្រឹងនូវយន្តការសន្តិសុខរបស់ខ្លួនក៏ដោយ បណ្តាញឧក្រិដ្ឋជនបានប្រើប្រាស់នូវផលចំណេញដ៏ច្រើនរបស់ពួកគេដើម្បីធ្វើការបង្កើតថ្មី (innovate) ហើយវិនិយោគ លុយដែលពួកគេរកបាន ក្នុងការអភិវឌ្ឍន៍វិធីសាស្ត្រថ្មីៗ ដើម្បីធ្វើការរំលង (bypass) នូវយន្តការប្រព័ន្ធសន្តិសុខរបស់ធនាគារ។ ការធ្វើការស្រាវជ្រាវ (tracing) រកនូវជនល្មើសដែលប្រើប្រាស់ នូវគណនីធនាគារសម្រាប់ធ្វើការដាក់លុយដែលលួចបាននោះ គឺវាជួយបានតិចតួចបំផុត ពីព្រោះបុគ្គលទាំងនោះគឺជាក្រុមមនុស្សដែលស្ថិតនៅបាតពីរ៉ាមីត ដែលតែងតែមិនដឹងខ្លួនថាគឺជាជនរងគ្រោះ នៃផ្នែកមួយនៃឧក្រិដ្ឋកម្ម ហើយឧក្រិដ្ឋជនតែងតែជ្រើសយកនូវបុគ្គលដែលអស់សង្ឃឹម ហើយផ្តល់លុយ ១០០ដុល្លាឲ្យពួកគាត់បើកគណនីធនាគារថ្មីមួយ។

Exit mobile version