EuroCham: BREAKFAST TALK ON CYBER SECURITY

ព័ត៌មានទូទៅ

សន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានគឺជាបញ្ហាមួយដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងចំពោះអង្គភាពរបស់អ្នក ហេតុដូច្នេះហើយតើអ្នកត្រូវការពារខ្លួនយ៉ាងដូចម្តេច?

ដើម្បីធ្វើការការពារទិន្នន័យ និងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់អង្គភាពអ្នក  នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ EuroCham Digital & New Technologies Committee នឹងធ្វើការរៀបចំនូវកម្មវិធី  Breakfast Talk ស្តីអំពី Cyber Security នៅសណ្ឋាគារ Raffles Hotel Le Royal

វាគ្មិនដែលនឹងចូលរួមពិភាក្សានៅក្នុងព្រឹត្តិការណ៍នេះ គឺមានតំណាងមកពីក្រុមហ៊ុន Deloitte និង Akamai ព្រមទាំងតំណាងមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក អ៊ូ ផាន់ណារិទ្ធ​ (OU PHANNARITH) ផងដែរ។ វាគ្មិនទាំងបីរូប នឹងធ្វើការចែករំលែកបទពិសោធន៍ពាក់ព័ន្ធទៅនឹងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ កម្មវិធីទាំងមូលនឹងសម្របសម្រួលដោយលោក Pascal Ly​ ។

ព័ត៌មានអំពីកម្មវិធី

ទីតាំង: Raffles Hotel Le Royal
ថ្ងៃទី: 21 June, 2018
ការចុះឈ្មោះ: 7:30am – 8:00am
បទបង្ហាញ: 8:00am – 10:00am
តម្លៃសមាជិក: $15
តម្លៃមិនមែនជាសមាជិក: $25

ព័ត៌មានលំអិតសូមចូលទៅកាន់ៈ

http://www.eurocham-cambodia.org/event/487/Breakfast-Talk-on-Cyber-Security

Exit mobile version