លោក Edward Snowden ត្រូវបានចោទប្រកាន់ពីបទចារកម្ម
ក្រសួងយុត្តិធម៌អាមេរិច បានធ្វើការចោទប្រកាន់ជាផ្លូវទៅលើលោក Edward Snowden ពីបទធ្វើ ចារកម្ម និងលួចយកទ្រព្យសម្បត្តិរដ្ឋាភិបាល។ កាលពីខែឧសភាកន្លងទៅនេះ លោក Snowden បាន ធ្វើដំណើរទៅកាន់ទីក្រុងហុងកុង បន្ទាប់ពីការបញ្ចេញនូវកម្មវិធីលំអិតដែលធ្វើការត្រួតពិនិត្យទៅលើ ប្រព័ន្ធទូរស័ព្ទ និងទិន្នន័យអិនធឺណែត។ ខាងសហរដ្ឋអាមេរិច ក៏បានរាយការណ៍មកថាបានរៀបចំធ្វើ សំណើរធ្វើបត្យាប័នផងដែរ។
លោក Snowden ត្រូវបានចោទប្រកាន់ពីបទ លួចទ្រព្យសម្បត្តិរដ្ឋាភិបាល និងការធ្វើទំនាក់ទំនងដោយ គ្មានសិទ្ធិនូវព័ត៌មានការពារជាតិ និងបទចោទមួយទៀត គឺ “Willful Communication of Classified Communications Intelligence” ។
ព័ត៌មានបន្ថែម៖