ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) ត្រូវបានអនុម័តដោយរដ្ឋសភា

កាលពីថ្ងៃមិ្សលមិញ រដ្ឋសភាជាតិកម្ពុជាបានអនុម័តទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់តាមប្រព័ន្ធអេឡិចត្រូនិក (e-commerce law) ដែលត្រូវបានទន្ទឹងរង់ចាំជាយូរមកហើយ ហើយគឺច្បាប់មួយដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញសេដ្ឋកិច្ចកម្ពុជាក្នុងយុគ្គសម័យឌីជីថលផងដែរ – នេះបើតាមការចេញផ្សាយពីវេបសាយ ​KhmerTime

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ច្បាប់ស្តីអំពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ​ គឺជាគតិយុត្តិមួយដ៍សំខាន់ក្នុងការជម្រុញលើកកំពស់សកម្មភាពពាណិជ្ជកម្មអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏នឹងពង្រឹងនូវទំនុកចិត្ត ក្នុងចំណោមអ្នកផ្តល់សេវា និងអតិថិជនផងដែរ។

សេចក្តី​ព្រាងច្បាប់​ដែល​មាន ១២ ​ជំពូក និង ៦៧ ​មាត្រា​នេះ​នឹង​ផ្តល់​នូវ​វិធាន​ជា​មូលដ្ឋាន​ដ៏សំខាន់​នៅក្នុង​ការជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​កម្ពុជា​ប្រកប​ដោយ​ទំនុកចិត្ត​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ខណៈ​វា​នឹងចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ក្នុងការ​ត្រៀម​ទទួល​យក​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤​។

បន្តទៀត ច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់ព្រឺទ្ធសភា មុននឹងក្រុមប្រឹក្សាធម្មនុញ្ញ រួចបញ្ជូនទៅកាន់ព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់។

តាមការចេញផ្សាយពី ​FreshNews បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រួមមាន ១២ជំពូក និង៦៧ មាត្រា ដូចខាងក្រោម៖

*ជំពូកទី១ បទប្បញ្ញត្តិទូទៅ មាន៤មាត្រា (ពីមាត្រា១ ដល់មា ត្រា៤)។ ជំពូកទី១នេះចែងអំពីគោលបំណង គោលដៅ វិសាលភាព និងនិយមន័យនៃវាក្យសព្ទសំខាន់ៗដែលប្រើក្នុងច្បាប់នេះ។

* ជំពូកទី២ សុពលភាពនៃទំនាក់ទំនងអេឡិចត្រូនិក មាន១០មាត្រា (ពីមាត្រា៥ដល់មាត្រា១៤)។ ជំពូកទី២នេះ ចែងអំពីការទទួលស្គាល់ទំនាក់ទំនង អេឡិចត្រូនិក លក្ខខណ្ឌតម្រូវជាលាយលក្ខណ៍អក្សរ លក្ខខណ្ឌតម្រូវចំពោះហត្ថលេខា លក្ខ ខណ្ឌតម្រូវសម្រាប់រក្សាព័ត៌មានក្នុងទម្រង់ដើម ទម្រង់ បែបបទដែលកំណត់ លក្ខខណ្ឌតម្រូវ លើការរក្សាទុកកំណត់ត្រា លក្ខខណ្ឌតម្រូវស្តីពីភស្តុតាង ការបង្កើត និងសុពលភាពកិច្ចសន្យា អានុភាពរវាងគូភាគី និងការអនុវត្តដោយឡែកតាមការព្រមព្រៀងរបស់គូភាគី។

* ជំពូកទី៣ ដំណើរការនៃទំនាក់ទំនងអេឡិចត្រូនិក មាន៤មាត្រា (ពីមាត្រា១៥ ដល់មាត្រា១៨)
ជំពូកទី៣នេះ ចែងអំពីពេលវេលានិងទីកន្លែងនៃការបញ្ជូនចេញនិងការទទួលព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិក សំណើបង្កើតកិច្ចសន្យាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តសម្រាប់ បង្កើតកិច្ចសន្យា និងកំហុសឆ្គងនៃការបញ្ចូលព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិក។

កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា / ប្រភពរូបភាព៖ FreshNews

* ជំពូកទី៤ កំណត់ត្រូ អឡិច ត្រូនិក និងហត្ថលេខាអេឡិចត្រូនិកដែលមានសុវត្ថិភាពមាន៥មាត្រា (ពីមាត្រា១៩ ដល់ មាត្រា២៣)។ ជំពូកទី៤នេះ ចែងអំពីកំណត់ត្រាអេឡិចត្រូ និកដែលមាន សុវត្ថិភាព ហត្ថលេខា អេឡិចត្រូនិក ដែលមានសុវត្ថិភាព ការសន្មតទាក់ទង នឹង កំណត់ត្រានិង ហត្ថលេខាអេឡិចត្រូនិក ដែលមានសុវត្ថិភាព ការលួចប្រើប្រាស់អត្តសញ្ញាណ និងស្ថាប័នមានសមត្ថ កិច្ចគ្រប់គ្រងនីតិវិធីសុវត្ថិភាព។

* ជំពូកទី៥ អន្តរការីនិងបុគ្គលផ្តល់សេវាពា ណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមាន៥មាត្រា (ពីមាត្រា២៤ ដល់មាត្រា២៨)។ ជំពូកទី៥នេះ ចែងអំពីការទទួល ខុសត្រូវរបស់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការទទួលខុស ត្រូវផ្នែកព័ត៌មានឬហេតុការណ៍ ការផ្តល់លិខិតអនុញ្ញាតឬអាជ្ញា បណ្ណក្រមសីលធម៌វិជ្ជាជីវៈ និង បទប្បញ្ញត្តិ សម្រាប់អន្តរការីនិងបុគ្គលផ្តល់សេ វាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកាតព្វកិច្ចពន្ធ ការលើកទឹកចិត្ត និងការអនុគ្រោះ។

* ជំពូកទី៦ កិច្ចការពារអ្នកប្រើប្រាស់ មាន៥មាត្រា (ពីមាត្រា២៩ ដល់មាត្រា៣៣)។ ជំពូកទី៦នេះ ចែងអំពីព័ត៌មានអប្បបរមាក្នុង ពាណិជ្ជក ម្មតាមប្រ ព័ន្ធអេឡិចត្រូនិក ទំនាក់ទំនងពាណិជ្ជកម្ម ដែលមិនបានស្នើសុំ ការបង្កើតប្រព័ន្ធ អេឡិចត្រូ និកក្លែងបន្លំនិងកូដព្យាបាទ ការការពារទិន្នន័យ និងការអនុវត្តបទប្បញ្ញត្តិទាក់ទងនឹ ងកិច្ចការពារអ្នកប្រើប្រាស់។ជំពូកទី៧សកម្មភាពនិងប្រតិបត្តិការរបស់រដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក មាន១មាត្រា (មាត្រា៣៤)

* ជំពូកទី៧ នេះ ចែងអំពីការទទួលស្គាល់ទំនាក់ទំនង អេឡិចត្រូនិក ដោយ ស្ថាប័នរដ្ឋ។

* ជំពូកទី៨ ភស្តុតាងអេឡិចត្រូនិក មាន១១មាត្រា (ពីមាត្រា៣៥ ដល់មាត្រា ៤៥)។ ជំពូកទី៨នេះ ចែងអំពីការទទួលយកជាទូទៅនៃភស្តុតា ងអេឡិចត្រូនិក សុក្រឹតភាពនៃប្រ ព័ន្ធអឡិចត្រូនិក សុក្រឹតភាពនៃព័ត៌មាន ឯកសារដែលបានបោះពុម្ពចេញ បន្ទុកក្នុងការបង្ហាញ អំពីយថាភូតភាព នៃភស្តុតាង អេឡិចត្រូនិក បទដ្ឋាននៃការកត់ត្រាឬការរក្សាទុកកំ ណត់ត្រា អេឡិចត្រូនិក ការចេញលិខិតបញ្ជាក់យថាភូតភាព នីតិវិធីផ្សេងទៀតក្នុងការបង្កើតភស្តុតាង អេឡិចត្រូនិក ការបំពានលើកូដនីយកម្មការទទួលយកកំណត់ត្រាអេឡិចត្រូនិកពីបរទេស និង ការទទួលយកព័ត៌មានអេឡិចត្រូនិកមកពីបរទេស។

* ជំពូកទី៩ ការទូទាត់ និង/ឬការផ្ទេរ ប្រាក់តាម អេឡិចត្រូនិក មាន៣មាត្រា (ពីមាត្រា៤៦ ដល់មាត្រា៤៨)។ ជំពូកទី៩នេះ ចែងអំពីប្រ តិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការទទួលខុសត្រូវរបស់បុគ្គលផ្តល់សេវាទូទាត់ និងការទទួលខុសត្រូវរបស់អតិថិជន។

* ជំពូកទី១០ សមត្ថកិច្ច ការប្តឹងតវ៉ា និងនីតិវិធីនៃការផាកពិន័យ មាន៣មាត្ រា(ពីមាត្រា៤៩ ដល់មាត្រា៥១)។ ជំពូកទី១០នេះ ចែងអំពីសមត្ថកិច្ច នីតិវិធីនៃការប្តឹងតវ៉ា និងនីតិវិធីនៃការផាកពិន័យ។

* ជំពូកទី១១ ទោសប្បញ្ញត្តិ មាន១៤មាត្រា (ពីមាត្រា៥២ ដល់មាត្រា៦៥)។ ជំពូកទី១១នេះ ចែងអំពីទណ្ឌកម្មនិងការផាកពិន័យ ។

* ជំពូកទី១២ អវសានប្បញ្ញត្តិ មាន២មាត្រា (ពីមាត្រា៦៦ ដល់មាត្រា៦៧)។ ជំពូកទី១២នេះ ចែងអំពីការនិរាករណ៍ច្បាប់និងបទប្បញ្ញត្តិទាំងឡាយដែលផ្ទុយនឹងច្បាប់នេះ និងការអនុវត្តច្បាប់នេះ៕

ប្រភព៖

https://www.khmertimeskh.com/50649249/e-commerce-law-gets-the-go-ahead/

http://freshnewsasia.com/index.php/en/localnews/136017-2019-10-08-06-08-13.html

https://m.postkhmer.com/សេដ្ឋកិច្ច/ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក-ត្រូវបានអនុម័ត

Exit mobile version