Dukes – Seven Years of Russian Cyberespionage

របាយការណ៍ថ្មីមួយដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុន F-Secure បានបង្ហាញនូវភស្តុតាងដែលថា រដ្ឋាភិបាលរុស្សីគឺស្ថិតនៅពីក្រោយការរីករាលដាលនៃមេរោគ “Duke” ដែលមានអាយុកាលអស់រយៈពេល ៧ឆ្នាំមកហើយ ហើយមានគោលដៅវាយប្រហារទៅលើ Chechnya, NATO និងរហូតទៅដល់ State Department និង White House ។

របាយការណ៍ដែលមានឈ្មោះថា “The Dukes: Seven Years of Russian Cyberespionage” បានបញ្ចេញនូវលទ្ធផលនៃការស្រាវជ្រាវដែលចាប់ផ្តើម តាំងពីឆ្នាំ២០០៨ មកម្លេះ ដែលបានតភ្ជាប់នូវចំនុច (connecting the dots) ជាច្រើនបញ្ចូលគ្នា។ ក្រុមដែលស្ថិតនៅពីក្រោយមេរោគ ​Duke នេះ ធ្វើយុទ្ធនាការរបស់ខ្លួនជាមួយនឹងមេរោគចំនួន ០៩បែប ដែលមុខងារនៃមេរោគនិមួយៗមានគោលដៅ និងបិរបទផ្សេងៗគ្នា។

F-Secure បានធ្វើការសន្និដ្ឋានដោយផ្អែកទៅលើកត្តាមួយចំនួន។ កំហុសឆ្គងដែលបង្ហាញនូវភាសារុស្សីត្រូវបានរកឃើញនៅក្នុងផ្នែកមួយនៃកូដ ហើយនឹងក្រុម ដែលដំណើរការកម្មវិធី ហាក់ដូចជាធ្វើការក្នុងទ្រង់ទ្រាយធំក្នុងកំឡុងម៉ោងពេលធ្វើការនៅទីក្រុងម៉ូស្គូ ដែលអាចជាការដាក់បន្ទុកទៅថាគឺជាជនជាតិរុស្សី ប៉ុន្តែមិនប្រាកដជាទាក់ទងជាមួយរដ្ឋាភិបាលរុស្សីឡើយ។ ក្នុងន័យនេះក្រុមហ៊ុន F-Secure បានធ្វើការត្រួតពិនិត្យទៅលើគោលដៅ និងធនធានដែលក្រុមនេះមាន។ Duke បានធ្វើការវាយប្រហារទៅលើ ស្ថានទូត រដ្ឋសភា និងក្រសួងការពារជាតិ ហើយជាការកត់សំគាល់ ក្រុមនេះមិនដែលមានគោលដៅទៅលើរដ្ឋាភិបាលរុស្សីឡើយ។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា “ដោយផ្អែកទៅលើបេសកម្មជាចំបងរបស់ក្រុមនេះ យើងជឿជាក់ថា អ្នកដែលទទួលផលប្រយោជន៍ពីការងារនេះរដ្ឋាភិបាល។ ប៉ុន្តែថាតើនេះគឺជាទង្វើររបស់ក្រុមមួយ ឬនាយកដ្ឋានមួយក្នុងរដ្ឋាភិបាល? ជាក្រុមដែលត្រូវបានជួលពីខាងក្រៅ? ក្រុមឧក្រិដ្ឋជនដែលរកអ្នកទិញឲ្យតម្លៃខ្ពស់? គឺយើងមិនដឹងនោះទេ”។ ក្នុងរបាយការណ៍នោះ ក៏បានធ្វើការបដិសេធន៍ ក្នុងការចោទប្រកាន់ទាំងស្រុងដែលថារដ្ឋាភិបាលរុស្សីពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែបានទទួលស្គាល់ថា គឺជាអ្នកដែលទទួលបានផលប្រយោជន៍តែមួយគត់។

ប្រភព៖

http://www.theverge.com/2015/9/17/9342287/russia-cyber-espionage-malware-attack-duke

Exit mobile version