Disable Your Wi-Fi Protected Setup (WPS) Now!

ការជ្រើសរើសយកនូវ WPA2 ជាមួយនឹងពាក្យសម្ងាត់ដែលខ្លាំង គឺវាមានសុវត្ថិភាព (secure) ដរាបណាអ្នកបានបិទនូវមុខងារ WPS (Wi-Fi Protected Setup) ។ WPS គឺជាការណែនាំអ្នកប្រើប្រាស់ឲ្យធ្វើតាមដើម្បីឲ្យ Wi-Fi មានសុវត្ថិភាព ប៉ុន្តែការប្រើប្រាស់វាគឺជាកំហុសមួយទៅវិញ។

Router របស់អ្នកប្រហែលជាដំណើរការមុខងារ WPS ដោយស្វ័យប្រវត្តិតែម្តង (default) ដែលធ្វើឲ្យបណ្តាញឥតខ្សែរបស់អ្នកងាយរងគ្រោះថ្នាក់ដោយ ការវាយប្រហារ។

តើអ្វីទៅជា WiFi Protected Setup?

ភាគច្រើននៃអ្នកប្រើប្រាស់នៅគេហដ្ខាន ឬតាមទីតាំងកាហ្វេ គឺប្រើប្រាស់នូវ WPA2-Personal (WPA2-PSK)។ ពាក្យថា “PSK” គឺមានពីពាក្យថា “pre-shared key”។ អ្នកបានដាក់នូវពាក្យសម្ងាត់នៅលើ router របស់អ្នក ដើម្បីការពារមិនឲ្យមានការជ្រៀតជ្រែកចូលដោយគ្មានសិទ្ធិអនុញ្ញាត។ បើសិនជាអ្នកបើប្រាស់នូវ ​WiFi Protected Setup (WPS) អ្នកគ្រាន់តែវាយនូវ ​PIN ប៉ុណ្ណោះ វានឹងធ្វើការភ្ជាប់ចូលទៅកាន់បណ្តាញនោះភ្លាម។

ខាងក្រោមនេះ​គឺ លោក ចៅ កំសត់ អ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មានវិទ្យា នៅកម្ពុជា ដែលត្រូវបានថតដោយរូបលោកផ្ទាល់ ហើយធ្វើការជ្រៀតចូលទៅ លើបណ្តាញ ​WiFi ដែលកំពុងមាននៅជុំវិញខ្លួន។

សំគាល់៖ វិដេអូខាងក្រោមនេះ​គឺក្នុងគោលបំណងធ្វើការអប់រំ ហើយយល់ដឹងអំពីហានិភ័យនៃបណ្តាញ WiFi របស់ខ្លួនប៉ុណ្ណោះ។ អ្នកត្រូវទទួលខុសត្រូវដោយខ្លួន ឯងបើសិនជាអ្នកយកវាទៅអនុវត្ត ប្រើប្រាស់ក្នុងគោលបំណងមិនល្អណាមួយ។

[mom_video type=”youtube” id=”1PnubgzCm18″]

វិធីសាស្ត្រទប់ស្កាត់

ដើម្បីទប់ស្កាត់នូវបញ្ហាខាងលើ យើងត្រូវធ្វើការបិទនូវមុខងារ WPS ដើម្បីកុំឲ្យគេធ្វើការស្កេនរកនូវលេខ PIN បានឲ្យសោះ។

វិដេអូបង្ហាញពីវិធីសាស្ត្រក្នុងការទប់ស្កាត់នៅក្នុង Rounter TP-Link

[mom_video type=”youtube” id=”9I7F_ewOfWs”]
Exit mobile version