‘Directory Traversal’ Flaw exposes 700,000 ADSL Routers provided by ISPs to remote hacking

តើឧបករណ៍ ​Router ដែលអ្នកកំពុងប្រើប្រាស់តាមគេហដ្ឋាន មានចំនុចខ្សោយដែលអាចឲ្យគេហេគបានមែនទេ? យ៉ាងហោចណាស់មាន ADSL routers ប្រមាណជា 700,000 គ្រឿងគឺទទួលផលប៉ៈពាល់។

មានឧបករណ៍ ADSL Routers ច្រើនជាង 700,000 គ្រឿងដែលផ្តល់ឲ្យដោយក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិត (ISPs) នៅជុំវិញពិភពលោក មាននូវចំនុចខ្សោយដែលអាចឲ្យមានការហេគចូលពីចម្ងាយបាន ដែលគេស្គាល់ចំនុចខ្សោយនោះជា “directory traversal”។

ចំនុចខ្សោយនេះត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវផ្នែកសន្តិសុខ ដែលមានឈ្មោះថា Kyle Lovett នៅពេលដែលគាត់ធ្វើការវិភាគទៅលើ ADSL routers មួយចំនួនក្នុងពេលដែលគាត់ទំនេរ។ នៅក្នុងការស្រាវជ្រាវរបស់គាត់បានរកឃើញថា មានឧបករណ៍ routers រាប់រយពាន់គ្រឿង ផលិតដោយក្រុមហ៊ុនផ្សេងៗគ្នា ហើយដែលត្រូវបានចែកចាយដោយក្រុមហ៊ុន ISPsនោះ មានបញ្ហា ​(ចំនុចខ្សោយ)។ ចំនុចខ្សោយនេះមិនមែនថ្មីនោះទេ តែវាធ្លាប់ត្រូវបាន គេរាយការណ៍ដោយអ្នកស្រាវជ្រាវជាច្រើន ចាប់ពីឆ្នាំ២០១១ មកម្លេះ។ ឧបករណ៍ទាំងនោះត្រូវបានចែកចាយនៅក្នុងប្រទេសមួយចំនួនដូចជា Colombia, India, Argentina, Thailand, Moldova, Iran, Peru, Chile, Egypt, China and Italy.

ចំនុចខ្សោយនោះត្រូវបានគេស្គាល់ថា “Directory traversal” ដែលស្ថិតនៅក្នុង router firmware ហៅថា webproc.cgi ។ អ្នកវាយប្រហារ អាចធ្វើការទាញយកនូវឯកសារ config.xml ដែលឯកសារនេះផ្ទុកទៅដោយ ការកំណត់ផ្សេងៗរបស់ router (router’s configuration setting), ឈ្មោះនិងពាក្យសម្ងាត់នៃការតភ្ជាប់ទៅកាន់សេវាអ៊ិនធឺណិត, ពាក្យសម្ងាត់ Wi-Fi, និងព័ត៌មានសំខាន់ៗនៃ client និង server សម្រាប់ការគ្រប់គ្រងពីចម្ងាយ TR-069 ដែលប្រើប្រាស់ដោយ ISPs មួយចំនួន។

ឯកសារនោះ ក៍មានផ្ទុកទៅដោយពាក្យសម្ងាត់ (password hashes) សម្រាប់អភិបាល និងគណនីដទៃទៀតនៅក្នុងឧបករណ៍នោះ ដែលអាចត្រូវបានគេ ហេគយ៉ាងងាយស្រួលបំផុត ដោយសារតែ hashing algorithm នោះមានលក្ខណៈខ្សោយ។

លោក Lovett បានរកឃើញថា រាល់ឧបករណ៍ដែលរងគ្រោះទាំងនោះ គឺត្រូវបានផលិតដោយប្រើប្រាស់ firmware មកពី ​Chinese company មានឈ្មោះថា Shenzhen Gongjin Electronics ដែលអាជីវកម្មស្ថិតនៅក្រោមកត្តិសញ្ញា (trademark) ឈ្មោះថា T&W ។ ក្រុមហ៊ុននេះផលិតនូវឧបករណ៍បណ្តាញសម្រាប់ D-Link, Asus, Alcatel-Lucent, Belkin, ZyXEL និង Netgear។

Model នៃ routers ទាំងនោះរួមមាន៖ ZTE H108N, ZTE H108NV2.1, D-Link 2750E, D-Link 2730U, D-Link 2730E, Sitecom WLM-3600, Sitecom WLR-6100, Sitecom WLR-4100, FiberHome HG110, Planet ADN-4101, Digisol DG-BG4011N, Observa Telecom BHS_RTA_R1A

ក្នុងពេលនេះ មិនទាន់មានភាពប្រាកដឡើយថា ក្រុមហ៊ុន Shenzhen Gongjin Electronics បានដឹងអំពីចំនុចខ្សោយនេះ និងធ្វើការជួសជុលវានៅឡើយទេ។

Exit mobile version