Defense Saturday 7

ព្រឹត្តិការណ៍ Defense Saturday លើកទី ៧

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ០២:០០ ដល់ម៉ោង ០៤:៣០ នាទីរសៀល នៅ Development Innovation មានប្រារព្ធកម្មវិធី Defense Saturday លើកទី ៧ ដែលមានការចូលរួមពីសំណាក់និស្សិត បុគ្គលិកក្រុមហ៊ុន អង្គការ ប្រមាណជា ៣០នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយ ក្រុមការងារនៃវិបសាយ SecuDemy.com និងមានកិច្ចសហការណ៍ជាមួយនឹង Development Innovation។

តើអ្វីជា Defense Saturday?

Defense Saturday គឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន នៃការលើកកំពស់ការយល់ដឹងអំពីសន្តិសុខព័ត៌មាន ដែលផ្តោតសំខាន់ទៅលើ លក្ខណៈបច្ចេកទេស ដែលអ្នកវាយប្រហារអាចប្រើប្រាស់ ដើម្បីវាយប្រហារទៅលើប្រព័ន្ធព័ត៌មាន នៅក្នុងអង្គភាព ឬក្រុមហ៊ុនរបស់អ្នក។ ដោយការយល់ដឹងឲ្យ កាន់តែច្រើនអំពីបច្ចេកទេសនៃការវាយប្រហារ អ្នកនឹងអាចការពារវាមិនឲ្យកើតមានឡើង។

តើអ្នកណាខ្លះដែលអាចចូលរួមបាន
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលកំពុងបម្រើការងារ ជាអភិបាលគ្រប់គ្រងប្រព័ន្ធ អ្នកអភវិឌ្ឍន៍ឬគ្រប់គ្រងគេហទំព័រ សិស្សនិស្សិតផ្នែកព័ត៌មានវិទ្យា និងអ្នកប្រើប្រាស់បច្ចេកវិទ្យាទាំងអស់។

វាគ្មិនកិត្តិយស
នៅក្នុងព្រឹត្តិការណ៍នេះ​ វាគ្មិនកិត្តិយសចំនួន ០២រូប បានលើកយកប្រធានបទពីរមកបកស្រាយ៖

១. “Understanding Digital Forensics” ដោយ លោក Cheat Sovichea, IT Supervisor, Phnom Penh Securities PLC.
២. “Attack Technique – Step 2” ដោយ លោក OU PHANNARITH, Founder SecuDemy.com

ទីតាំង៖ Development Innovation Cambodia

រូបភាពសមកម្មភាព

វិដេអូ

Exit mobile version