Defense Saturday 5

ព្រឹត្តិការណ៍ Defense Saturday លើកទី៥

ព្រឹត្តិការណ៍ Defense Saturday លើកទី៥ ត្រូវបានប្រារព្ធធ្វើឡើងដោយជោគជ័យ នារសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ២:៣០ នាទីរសៀល នៅ Development Innovation (Cambodia) ដោយមានការចូលរួមពីសំណាក់សិស្ស-និស្សិតប្រមាណជា ៣០នាក់។

តើអ្វីជា Defense Saturday?

Defense Saturday គឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន នៃការលើកកំពស់ការយល់ដឹងអំពីសន្តិសុខព័ត៌មាន ដែលផ្តោតសំខាន់ទៅលើ លក្ខណៈបច្ចេកទេស ដែលអ្នកវាយប្រហារអាចប្រើប្រាស់ ដើម្បីវាយប្រហារទៅលើប្រព័ន្ធព័ត៌មាន នៅក្នុងអង្គភាព ឬក្រុមហ៊ុនរបស់អ្នក។ ដោយការយល់ដឹងឲ្យ កាន់តែច្រើនអំពីបច្ចេកទេសនៃការវាយប្រហារ អ្នកនឹងអាចការពារវាមិនឲ្យកើតមានឡើង។

តើអ្នកណាខ្លះដែលអាចចូលរួមបាន
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលកំពុងបម្រើការងារ ជាអភិបាលគ្រប់គ្រងប្រព័ន្ធ អ្នកអភវិឌ្ឍន៍ឬគ្រប់គ្រងគេហទំព័រ សិស្សនិស្សិតផ្នែកព័ត៌មានវិទ្យា និងអ្នកប្រើប្រាស់បច្ចេកវិទ្យាទាំងអស់។

វាគ្មិនកិត្តិយស
នៅក្នុងព្រឹត្តិការណ៍នេះ​ វាគ្មិនកិត្តិយសចំនួន ០២រូប បានលើកយកប្រធានបទពីរមកបកស្រាយ៖

១. “Cyber Threats of Networking Device” ដោយ លោក Daniel Lui, នាយកផ្នែកសេវាបច្ចេកវិទ្យានៃក្រុមហ៊ុន OnWard Security (Taiwan)
២. “Reconnaissance” ដោយ លោក Ou Phannarith ស្ថាបនិនៃវិបសាយ SecuDemy.com

រូបភាពសកម្មភាព

វិដេអូ

Exit mobile version