ក្រុមហេគឃ័រដែលមានឈ្មោះថា “Dark Overload” បានគំរាមធ្វើការទំលាយនូវឯកសារសំងាត់រាប់ពាន់ទំព័រដែលបានលួចយកពីក្រុមហ៊ុនធានារ៉ាប់រង និងរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការពិតនៃព្រឹត្តិការណ៍វាយប្រហារទៅលើ World Trade Center នៅសហរដ្ឋអាមេរិក ឬហៅថាព្រឹត្តិការណ៍ 9/11 បើសិនជាមិនមានការបង់ប្រាក់តាម BitCoin នោះទេ។
ក្រុម Dark Overlaod គឺជាក្រុមហេគឃ័រអាជីពមួយដែលត្រូវបានគេស្គាល់ថាបានហេគចូលទៅកាន់ Netflix, និងគោលដៅសំខាន់ៗផ្សេងទៀតនោះ បានធ្វើការបង្ហោះនូវបញ្ជប់ (link) ទៅកាន់ឯកសារទំហំ 10GB ពាក់ព័ន្ធទៅនឹង 9/11 ហើយបានសន្យាថានឹងបញ្ចេញនូវកូនសោរសម្រាប់ធ្វើវិកូដនីយកម្ម (decrypt) បើសិនជាការទាមទាររបស់ខ្លួន ដែលបង្ហោះនៅក្នុង Pastebin មិនត្រូវបានធ្វើតាមនោះទេ ។
ក្រុមហេគឃ័រនេះមិនត្រឹមតែអៈអាងថាបានធ្វើការហេគចូលទៅកាន់ក្រុមហុ៊នធានារ៉ាប់រងយក្សៗដូចជា Lloyds of London និង Hiscox ប៉ុណ្ណោះទេ ថែមទាំងក្រុមហ៊ុន Silverstein Properties ដែលជាម្ចាស់នៃ World Trade Center complex រួមទាំងអង្គភាពរដ្ឋាភិបាលផ្សេងទៀតផងដែរ។
ក្រុមហេគឃ័រនេះបានបង្ហាញខ្លួនក្នុងឆ្នាំ២០១៦ ជាមួយនឹងការហេគចូលទៅកាន់មជ្ឈមណ្ឌលសុខាភិបាល (medical centers) និងធ្វើការផ្សព្វផ្សាយលក់ឯកសារសំខាន់ៗជាច្រើននៅក្នុង dark web ដើម្បីបង្ខំឲ្យជនរងគ្រោះធ្វើការបង់ប្រាក់ដើម្បីលប់ចោលឯកសារទាំងនោះ។ ក្រុមនេះក៏បានធ្វើការបញ្ចេញនូវខ្សែភាពយន្តរបស់ Netflix ផងដែរកាលពីឆ្នាំទៅ៕
ប្រភព៖ https://www.rt.com/usa/447909-hackers-threaten-911-truth/