Cyber Youth Cambodia គឺជាសហគមន៍សន្តិសុខអុីនធឺណែតសម្រាប់យុវជន ដែលត្រូវបានបង្កើតឡើង សម្រាប់យុវជនវ័យក្មេងជាពិេសស គឺសម្រាប់សិស្ស-និស្សិតដែលកំពុងសិក្សានៅតាមវិទ្យាល័យ ឬ/និង សាកលវិទ្យាល័យនានានៅទីក្រុងភ្នំពេញ ដែលមានចំណាប់អារម្មណ៍ ឬក៏ចំណង់ចំណូលចិត្ត (passion) ដើម្បីចាប់យកអាជីពការងារក្នុងវិស័យសន្តិសុខអុីនធឺណែត។
សហគមន៍ Cyber Youth Cambodia បានរៀបចំ online session លើកទី៣ របស់ខ្លួនប្រកបដោយជោគជ័យនាថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨:៣០នាទីយប់ ដល់ម៉ោង ៩:៣០នាទីយប់ ដែលមានការចូលរួមពីយុវជនប្រមាណ ៥៣រូប។
ប្រធានបទលើកទី៣ នេះគឺពាក់ពន័្ធទៅនឹងការសិក្សាថាតើហេតុអ្វីចាំបាច់ត្រូវការសន្តិសុខអុីនធឺណែត (Why We Need Cybersecurity?) ។ វាគ្មិនរបស់យើងគឺលោក OU Phannarith ដែលជាស្ថាបិកនៃវេបសាយ SecuDemy.com។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហការណ៍ជាមួយនឹង EZECOM និង Proseth Informatics ហើយដោយមានការគាំទ្រដោយការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។
===================================================
Cyber Youth Cambodia is a Cybersecurity community created for the Youth who are interested or passion to make a career in Cybersecurity.
Cyber Youth Cambodia will conduct the #3 online session on Sunday 12th April 2020 from 20:30 to 21:30.
Topic #3: Why we need cybersecurity?
Present by: Mr. OU Phannarith, Founder Secudemy.com
Brought to you by Secudemy.com, EZECOM, Proseth Informatics.
Supported by: CamCERT
==================================================
ទាញយកឯកសារដូចខាងក្រោម
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com