Cyber Youth Cambodia គឺជាសហគមន៍សន្តិសុខអុីនធឺណែតសម្រាប់យុវជន ដែលត្រូវបានបង្កើតឡើង សម្រាប់យុវជនវ័យក្មេងជាពិេសស គឺសម្រាប់សិស្ស-និស្សិតដែលកំពុងសិក្សានៅតាមវិទ្យាល័យ ឬ/និង សាកលវិទ្យាល័យនានានៅទីក្រុងភ្នំពេញ ដែលមានចំណាប់អារម្មណ៍ ឬក៏ចំណង់ចំណូលចិត្ត (passion) ដើម្បីចាប់យកអាជីពការងារក្នុងវិស័យសន្តិសុខអុីនធឺណែត។
សហគមន៍ Cyber Youth Cambodia បានរៀបចំ online session លើកទី១ របស់ខ្លួនប្រកបដោយជោគជ័យនាថ្ងៃច័ន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨:៣០នាទីយប់ ដល់ម៉ោង ៩:៣០នាទីយប់ ដែលមានការចូលរួមពីយុវជនប្រមាណ 52 រូប។
ប្រធានបទលើកទី១ នេះគឺពាក់ពន័្ធទៅនឹងចំណេះដឹងជាមូលដ្ឋាននៃ Capture The Flag (CTF) ដែលជាចំណេះដឹងមួយប្រើប្រាស់សម្រាប់ធ្វើការប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ វាគ្មិនរបស់យើងគឺលោក Kuy Rathdaro ដែលជាអ្នកស្រាវជ្រាវសន្តិសុខអុីនធឺណែតនៅកម្ពុជា។
កម្មវិធីនេះត្រូវបានសម្របសម្រួលដោយលោក អ៊ូ ផាន់ណារិទ្ធ (OU Phannarith) ស្ថាបិកវេបសាយ Secudemy.com សហការណ៍ជាមួយនឹង EZECOM និង Proseth Informatics ហើយដោយមានការគាំទ្រដោយការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។
===================================================
Cyber Youth Cambodia is a Cybersecurity community created for the Youth who are interested or passion to make a career in Cybersecurity.
Cyber Youth Cambodia will conduct the #1 online session via Zoom on Monday 6th April 2020 from 20:30 to 21:30.
Topic #1: Foundation of Capture The Flag (CTF)
Present by: Mr. Kuy Rathdaro, Cybersecurity Researcher
Brought to you by Secudemy.com, EZECOM, Proseth Informatics.
Supported by: CamCERT
==================================================
ទាញយកឯកសារដូចខាងក្រោម