ISAC Cambodia (InfoSec)
Cyber Youth CambodiaEventGeneralSecurity News

Cyber Youth Cambodia #1: Foundation of Capture The Flag (CTF)

Cyber Youth Cambodia គឺជាសហគមន៍សន្តិសុខអុីនធឺណែតសម្រាប់យុវជន ដែលត្រូវបានបង្កើតឡើង សម្រាប់យុវជនវ័យក្មេងជាពិេសស គឺសម្រាប់សិស្ស-និស្សិតដែលកំពុងសិក្សានៅតាមវិទ្យាល័យ ឬ/និង សាកលវិទ្យាល័យនានានៅទីក្រុងភ្នំពេញ ដែលមានចំណាប់អារម្មណ៍ ឬក៏ចំណង់ចំណូលចិត្ត (passion) ដើម្បីចាប់យកអាជីពការងារក្នុងវិស័យសន្តិសុខអុីនធឺណែត។

សហគមន៍ Cyber Youth Cambodia បានរៀបចំ online session លើកទី១ របស់ខ្លួនប្រកបដោយជោគជ័យនាថ្ងៃច័ន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨:៣០នាទីយប់ ដល់ម៉ោង ៩:៣០នាទីយប់ ដែលមានការចូលរួមពីយុវជនប្រមាណ 52 រូប។

ប្រធានបទលើកទី១ នេះគឺពាក់ពន័្ធទៅនឹងចំណេះដឹងជាមូលដ្ឋាននៃ Capture The Flag (CTF) ដែលជាចំណេះដឹងមួយប្រើប្រាស់សម្រាប់ធ្វើការប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ វាគ្មិនរបស់យើងគឺលោក Kuy Rathdaro ដែលជាអ្នកស្រាវជ្រាវសន្តិសុខអុីនធឺណែតនៅកម្ពុជា។

កម្មវិធីនេះត្រូវបានសម្របសម្រួលដោយលោក អ៊ូ ផាន់ណារិទ្ធ (OU Phannarith) ស្ថាបិកវេបសាយ ​Secudemy.com សហការណ៍ជាមួយនឹង EZECOM និង Proseth Informatics ហើយដោយមានការគាំទ្រដោយការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។

===================================================

Cyber Youth Cambodia is a Cybersecurity community created for the Youth who are interested or passion to make a career in Cybersecurity.

Cyber Youth Cambodia will conduct the #1 online session via Zoom on Monday 6th April 2020 from 20:30 to 21:30.

Topic #1: Foundation of Capture The Flag (CTF)

Present by: Mr. Kuy Rathdaro, Cybersecurity Researcher

Brought to you by Secudemy.com, EZECOM, Proseth Informatics.

Supported by: CamCERT

==================================================

ទាញយកឯកសារដូចខាងក្រោម

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button