Special Report: Cybergovernance in Cambodia

ថ្មីៗនេះវិទ្យាស្ថាន CDRI (Cambodia Development Research Institute) បានចេញផ្សាយនូវរបាយការណ៍ពិេសសមួយស្តីអំពី “Cybergovernance in Cambodia: A Risk-based Approach to Cybersecurity” ដែលបង្ហាញអំពីស្ថានភាពទូទៅនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងថ្នាក់តំបន់ និងកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យមួយនេះ។

គោលបំណងនៃរបាយការណ៍នេះ គឺដើម្បីស្វែងយល់ពីព្រឹត្តិការណ៍ថ្មីៗនៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងដំណើរការអភិបាលកិច្ចបច្ចុប្បន្ននៅក្នុងឯកសារដែលបានរៀបចំឡើង។ ដើម្បីរៀបចំនូវឯកសារនេះឡើង វិធីសាស្រ្តមួយចំនួនត្រូវបានលើកមកបង្ហាញ រួមមាន ការពិនិត្យឡើងវិញនូវគោលនយោបាយ និងប្រព័ន្ធអភិបាលកិច្ចដែលមានក្នុងពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា និងប្រទេសជាសមាជិកអាស៊ានដទៃទៀត ជាមួយនឹងគោលដៅនិងផែនការយុទ្ធសាស្ត្រដែលបានផ្សព្វផ្សាយដោយក្រសួង មជ្ឈមណ្ឌលស្រាវជ្រាវ និងក្រុមហ៊ុនអន្តរជាតិធំៗ។

គោលដៅចម្បងគឺសម្រាប់អ្នកធ្វើគោលនយោបាយ មន្ត្រីរដ្ឋាភិបាល និងអ្នកដឹកនាំអាជីវកម្ម អាចប្រើប្រាស់ព័ត៌មាននេះដើម្បីអភិវឌ្ឍនិងកែលម្អគោលនយោបាយនិងប្រព័ន្ធអភិបាលកិច្ចរបស់ពួកគេ។ លើសពីនេះក្តីសង្ឃឹម គឺថាអ្នកស្រាវជ្រាវផ្សេងទៀតអាចពង្រីកការរកឃើញទាំងនេះ និងតាមដានបានបច្ចេកវិទ្យាដែលកំពុងរីកចម្រើននិងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។

រូបភាព៖ គម្របឯកសារ

នៅក្នុងឯកសារនេះ ក៏បានផ្តល់ជាអនុសាសន៍ ៨ ចំនុចក្នុងការបង្កើតនូវកម្មវិធីអភិបាលកិច្ចសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៖

១. យុទ្ធសាស្ត្រជាតិក្នុងការការពារទៅលើហេដ្ឋរចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ​
២. កិច្ចសហការណ៍រវាងរដ្ឋាភិបាល និងវិស័យឯកជន
៣. បទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
៤. ចាប់យកនូវស្តង់ដារសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
៥. ការចែករំលែកព័ត៌មានថ្នាក់តំបន់ទៅលើឧប្បទេវហេតុសន្តិសុខគមនាគមន៍ និងព័ត៌មាន
៦. ការបញ្ច្រាបការយល់ដឹងអំពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
៧. ការពង្រឹងសមត្ថភាពទៅលើជំនាញសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
៨. កិច្ចសហប្រតិបត្តិការអន្តរជាតិ

ដើម្បីស្វែងយល់លំអិតអំពីឯកសារនេះ សូមធ្វើការទាញយក (PDF)

ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (AppleAndroid) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

ប្រភព៖

https://cdri.org.kh/publication/cybergovernance-in-cambodia-a-risk-based-approach-to-cybersecurity/

Exit mobile version