ចង់ប្តឹងប៉ូលីសរឿងបទល្មើសបច្ចេកវិទ្យាត្រូវធ្វើដូចម្តេច?

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានចេញផ្សាយអំពីនីតិវិធីនៃការទទួលពាក្យបណ្តឹង ស្របពេលនៃការកើនឡើងនៃការរីករាលដាលនៃជំងឺវីរ៉ុសកូវីដ១៩ ​(COVID-19) ដូចខាងក្រោម៖

ដោយយអនុវត្ដ តាមសារាចរណែនាំលេខ ០១សរណន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងសេចក្ដីណែនាំលេខ ០០២ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺផ្លូវដង្ហើមកូវីត១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានកិត្ដិយស សូមជម្រាបជូនសាធារណជនទាំងអស់មេត្ដាជ្រាបថា ដោយមើលឃើញពីផលប៉ះពាល់នៃជំងឺផ្លូវដង្ហើមកូវីត១៩ និងគិតពីសុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងការដាក់ពាក្យបណ្ដឹងដោយផ្ទាល់ ដូចនេះនាយកដ្ឋានបានសម្រួលនីតិវិធីទទួលពាក្យបណ្ដឹងដូចខាងក្រោម ៖

១. ដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ ដោយទាញយកពាក្យគំរូបណ្តឹងតាមរយៈតំណរភ្ជាប់
https://drive.google.com/open?id=13Th16eIiD72f_JQ7txUOakNHaerQFKad
ផ្ញើមកអាស័យដ្ឋាន accd.police@cyber.police.gov.kh រួចក្រុមការងារយើងខ្ញុំនឹងពិនិត្យហើយឆ្លើយតបក្នុងរយៈពេលសមស្របដោយមិនលើសពីរយៈពេល ១សប្ដាហ៍។ 

បញ្ជាក់៖ រាល់ការដាក់ពាក្យបណ្ដឹងត្រូវប្រើ អត្ដសញ្ញាណប័ណ្ណពិតប្រាកដ និងលេខទូរស័ព្ទពិត

២. លោកអ្នកអាចទំនាក់ទំនងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមរយៈទូរស័ព្ទលេខ ០២៣ ៧២៦ ៨២២ រៀងរាល់ថ្ងៃធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី​ ដល់ម៉ោង ១១៖៣០នាទី ពេលរសៀលចាប់ពីម៉ោង១៤:៣០នាទី​ ដល់ម៉ោង១៧:៣០នាទី។ (សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិផ្សេងៗ)

លោកអ្នកទាញយកឯកសារពាក្យបណ្តឹងតាមរយៈ ​​Google Drive ខាងលើ ឬតាមរយៈតំណរខាងក្រោម៖

=======================

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version