Cyber Ring Stole Secrets for Gaming U.S. Stock Market: FireEye

Cyber Ring លួចយកនូវទិន្នន័យសម្ងាត់សម្រាប់ជាល្បែងលេងនៅក្នុងទីផ្សារភាគហ៊ុនអាមេរិក

អ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មានបាននិយាយថា ពួកគេបានរកឃើញនូវបណ្តាញចារកម្មតាមប្រព័ន្ធអ៊ិនធឺណេត (cyber espionage) មួយ ដែលផ្តោតទៅ លើការលួចយកនូវ ព័ត៌មានសម្ងាត់សហគ្រាសធំៗ (corporate secrets) ក្នុងគោលបំណងដើម្បីជាល្បែងលេងនៅក្នុងទីផ្សារភាកហ៊ុនអាមេរិក ដែលនេះ ជាប្រតិបត្តិការមួយដែលបានលួយទិន្នន័យពីក្រុមហ៊ុនសាធារណៈជាច្រើន។

ក្រុមហ៊ុន ​FireEye Inc ដែលបានបញ្ចេញព័ត៌មានឲ្យដឹងកាលពីម្សិលមិញនេះ (ថ្ងៃច័ន្ទ) បាននិយាយថា ចាប់តាំងពីពាក់កណ្តាលឆ្នាំទៅមិញ ក្រុមមួយនេះ បានធ្វើការវាយប្រហារទៅលើគណនីអ៊ីមែ៉លជាច្រើន របស់ក្រុមហ៊ុនប្រមាណជា ១០០ ដែលភាគច្រើននៃក្រុមហ៊ុននោះគឺ ជាក្រុមហ៊ុនផលិតឧ៌សថ និងផលិតផល សុខភាព។ ជនរងគ្រោះក៏រួមមានក្រុមហ៊ុននៅក្នុងវិស័យផ្សេងៗទៀតផងដែរ ហើយក៍ investment bankers, attorneys និង investor relations firms។

ក្រុមហ៊ុន ​FireEye បានធ្វើការបដិសេធន៍ក្នុងការបញ្ចេញអត្តសញ្ញាណជនរងគ្រោះ។ ក្រុមហ៊ុនបាននិយាយថា យើងមិនបានដឹងថាតើ ការធ្វើចរាចរទិញលក់ហ៊ុន (trades) គឺធ្វើឡើងដោយផ្អែកទៅលើទិន្នន័យដែលត្រូវបានលួចឬយ៉ាងណានោះទេ។ លោក Jen Weedon (FireEye Threat Intelligence Manager) បាននិយាយថា អ្នកវាយប្រហារមានគោលដៅតែទៅលើបុគ្គលក ដែលមានសិទ្ធិភ្ជាប់ទៅកាន់ទិន្នន័យផ្ទៃក្នុងកម្រិតខ្ពស់ ដែលអាចត្រូវបានប្រើប្រាស់ ដើម្បីទាញយកផលចំណេញទៅលើ ការទិញលក់ មុនពេលដែលទិន្នន័យត្រូវបានបញ្ចេញជាសាធារណៈ។ លោកបានបន្តទៀតថា ពួកគេមានគោលដៅទៅលើព័ត៌មានសំខាន់ៗ ដែលអាចផ្តល់ឲ្យពួកគេនូវសិទ្ធិពិេសស នៅក្នុងទីផ្សារភាគហ៊ុន។

http://www.reuters.com/article/2014/12/01/us-cybersecurity-wall-street-idUSKCN0JF29420141201

Exit mobile version