ចោរព័ត៌មានវិទ្យាលួចសាច់ប្រាក់ទំហំ ៦០០លានដុល្លា ពីក្រុមហ៊ុនផ្តល់សេវា Crytocurrency

តាមប្រភពព័ត៌មានពី BBC បានឱ្យដឹងថា ក្រុមហេគឃ័របានលួចយកសាច់ប្រាក់ប្រមាណជា ៦៦០លានដុល្លា ដែលជាអ្វីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃការលួចពាក់ព័ន្ធទៅនឹង cryptocurrency។

ក្រុមហ៊ុន ​Blockchain ឈ្មោះថា Poly Network បាននិយាយថា ចោរព័ត៌មានវិទ្យា ឬហេគឃ័របានវាយលុកទៅលើចំនុចខ្សោយដែលមាននៅក្នុងប្រព័ន្ធរបស់ខ្លួន ហើយបានលួចយក digital tokens របស់សិបពាន់។

នៅក្នុងឯកសារដែលបង្ហាញនៅក្នុងបណ្តាញសង្គម ​Twitter បានឱ្យដឹងថា ខ្លួនចង់បង្កើតឱ្យមានបណ្តាញទំនាក់ទំនងមួយជាមួយចោរព័ត៌មានវិទ្យា និងឱ្យប្រគល់នូវអ្វីដែលបានលួចយកត្រលប់មកខ្លួនវិញ។

អស់រយៈជាច្រើនម៉ោងបន្ទាប់ពីហេគមក ចោរព័ត៌មានវិទ្យាបានប្រគល់ត្រលប់មកវិញនូវសាច់ប្រាក់ជាបន្តបន្ទាប់រហូតដល់រាប់រយលានដុល្លា។

នៅក្នុងលិខិតរបស់ ​Poly Network បាននិយាយថា អ្វីដែលអ្នកបានលួចនោះគឺជាទំហំសាច់ប្រាក់ដ៏ធំធេងបំផុតមួយនៃប្រវត្តិសាស្ត្រនៃ defi ឬ decentralised finance។ អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងប្រទេសណាក៏ដោយ នឹងចាត់ទុកនេះគឺជាបទឧក្រិដ្ឋកម្មសេដ្ឋកិច្ច (economic crime) ហើយអ្នកនឹងប្រឈមមុខទៅនឹងផ្លូវច្បាប់។ សាច់ប្រាក់ដែលអ្នកបានលួច គឺមកពីមនុស្សរាប់សិនពាន់អ្នក នៅក្នុងសហគមន៍គ្រឹបតូ (crypto community)។

Poly Network បាននិយាយថា នៅក្នុងស៊ើបអង្កេតបឋមរបស់ខ្លួនបានរកឃើញថា ចោរព័ត៌មានវិទ្យាបានវាយលុកទៅលើចំនុចខ្សោយ ដែលមានរវាង contract calls ។ ខ្លួនបានប្រាប់ទៅដល់ក្រុមហ៊ុននានាឱ្យធ្វើការរាំងខ្ទប់នូវការ deposits ជាកាក់ (coins) សិន ក្រោយពី tokens ដែលមានតម្លៃរាប់រយលានដុល្លាត្រូវបានគេបង្វែរទៅកាន់ wallets ថ្មីមួយផ្សេង។

លោក Changpeng Zhao ដែលជាថ្នាក់ដឹកនាំនៃ Binance បាននិយាយថា ក្រុមហ៊ុនខ្លួនបានដឹងអំពីបញ្ហានេះហើយ ហើយបានធ្វើកិច្ចសហការណ៍ជាមួយរាល់ក្រុមហ៊ុនដៃគូទាំងអស់ ដើម្បីធ្វើការជួយជាលក្ខណៈបុរេសកម្ម។

Poly Network គឺជាប្រភេទក្រុមហ៊ុនផ្តល់សេវាកម្ម Decentralised finance ឬ Defi ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង្វែរ tokens របស់របស់ blockchain នៃបណ្តាញមួយ ទៅកាន់បណ្តាញមួយផ្សេងទៀត៕

Exit mobile version