ការបង្កើតពាក្យសម្ងាត់ខ្លាំង មិនមែនមានន័យថាបង្កើតអ្វីដែលមិនអាចចងចាំបាននោះទេ។ គន្លឹះគឺការយល់ដឹងពីអ្វីដែលធ្វើឱ្យពាក្យសម្ងាត់មួយពិតជាខ្លាំង បន្ទាប់មកប្រើបច្ចេកទេសប្រកបដោយភាពច្នៃប្រឌិតដើម្បីបង្កើតពាក្យសម្ងាត់ ដែលមានសុវត្ថិភាពនិងងាយស្រួលចងចាំ។ ពាក្យសម្ងាត់ខ្លាំងគឺជាខ្សែការពារដំបូងនិងសំខាន់បំផុតរបស់អ្នកប្រឆាំងនឹងការវាយប្រហារតាមអុីនធឺណិត។
ការបង្កើតពាក្យសម្ងាត់ខ្លាំង មិនមែនមានន័យថាបង្កើតអ្វីដែលមិនអាចចងចាំបាននោះទេ។ គន្លឹះគឺការយល់ដឹងពីអ្វីដែលធ្វើឱ្យពាក្យសម្ងាត់មួយពិតជាខ្លាំង បន្ទាប់មកប្រើបច្ចេកទេសប្រកបដោយភាពច្នៃប្រឌិតដើម្បីបង្កើតពាក្យសម្ងាត់ ដែលមានសុវត្ថិភាពនិងងាយស្រួលចងចាំ។ ពាក្យសម្ងាត់ខ្លាំងគឺជាខ្សែការពារដំបូងនិងសំខាន់បំផុតរបស់អ្នកប្រឆាំងនឹងការវាយប្រហារតាមអុីនធឺណិត។
ស្តង់ដារដែលល្អប្រសើរសម្រាប់ពាក្យសម្ងាត់ខ្លាំង ពាក់ព័ន្ធនឹងធាតុសំខាន់ៗចំនួនបួន៖ ប្រវែង (យ៉ាងហោចណាស់ 12 តួអក្សរ) ភាពស្មុគស្មាញ (លាយបញ្ចូលគ្នា តួអក្សរធំនិងតូច លេខ និងនិមិត្តសញ្ញា) ភាពប្លែក (មិនដែលប្រើឡើងវិញលើគណនីផ្សេងៗគ្នា) និងភាពមិនអាចទាយទុកជាមុនបាន (គ្មានពាក្យឬលំនាំទូទៅដែលប្រើប្រាស់រាល់ថ្ងៃ)។ នៅពេលដែលចំនុចទាំងនេះរួមបញ្ចូលគ្នា ពួកវាបង្កើតពាក្យសម្ងាត់ដែលនឹងចំណាយពេលរាប់សិបឆ្នាំសម្រាប់កុំព្យូទ័ររបស់ហេគឃ័រប្រើប្រាស់ដើម្បីទាយពាក្យសម្ងាត់នោះ។
១.ចាប់ផ្តើមជាមួយឃ្លាដែលអ្នកនឹងចងចាំ
គិតអំពីប្រយោគដែលមានន័យដែលអ្នកតែម្នាក់គត់នឹងដឹង៖ “I love eating num banh chok at the Russian Market every Sunday morning”
២.យកអក្សរដំបូង
ស្រង់អក្សរដំបូងនៃពាក្យនីមួយៗ៖ “IlenBcatRMeSm”
៣.បន្ថែមលេខ និងនិមិត្តសញ្ញា
ជំនួសអក្សរដោយលេខដែលមើលទៅស្រដៀងគ្នា ហើយបន្ថែមនិមិត្តសញ្ញា៖ “!L3nBc@tRM3$m2024”
៤.ធ្វើឱ្យវាប្លែកសម្រាប់គណនីនីមួយៗ
បន្ថែមបច្ច័យជាក់លាក់របស់គេហទំព័រ៖ “!L3nBc@tRM3$m2024-FB” សម្រាប់ Facebook, “!L3nBc@tRM3$m2024-TG” សម្រាប់ Telegram
វិធីសាស្រ្តជំនួស៖ វិធីសាស្រ្តឃ្លាសម្ងាត់ (Passphrase)
បច្ចេកទេសដ៏មានប្រសិទ្ធភាពមួយទៀតគឺការបង្កើតឃ្លាសម្ងាត់—ខ្សែអក្សរវែងនៃពាក្យចៃដន្យ។ ឧទាហរណ៍៖ “Coffee-Temple-Bicycle-Mango-Sky-2024!” នេះងាយស្រួលចងចាំប៉ុន្តែពិបាកបំបែក ដោយសារតែប្រវែងរបស់វា។ គន្លឹះគឺភាពចៃដន្យ—តែកុំប្រើសម្រង់ឃ្លាល្បីៗ។
អ្នកអាចធ្វើឱ្យឃ្លាសម្ងាត់កាន់តែខ្លាំងដោយជំនួសអក្សរខ្លះដោយលេខ និងនិមិត្តសញ្ញា៖ “C0ffee-T3mple-Bicycl3-Mang0-Sky-2024!”។
“ភាពខ្លាំងនៃពាក្យសម្ងាត់មិនត្រូវបានវាស់វែងដោយ ថាតើវាពិបាកសម្រាប់អ្នកក្នុងការចងចាំនោះទេ ប៉ុន្តែដោយ ថាតើវាពិបាកសម្រាប់កុំព្យូទ័រក្នុងការទាយប៉ុណ្ណា។”
គន្លឹះ៖ កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Managers)
ពិចារណាប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដូចជា Bitwarden (ឥតគិតថ្លៃ) ឬ 1Password។ កម្មវិធីទាំងនេះបង្កើត និងរក្សាទុកពាក្យសម្ងាត់ស្មុគស្មាញសម្រាប់អ្នក ដូច្នេះអ្នកគ្រាន់តែត្រូវការចងចាំពាក្យសម្ងាត់មេតែមួយប៉ុណ្ណោះ។ ពួកវាដូចជាទូរសុវត្ថិភាពសម្រាប់ពាក្យសម្ងាត់ទាំងអស់របស់អ្នក៕