Cracking iPhone Hotspot Password in 50 Seconds

បំបែកពាក្យសម្ងាត់ Hotspot របស់អាយហ្វូនក្នុងរយៈពេល ៥០វិនាទី

លទ្ធភាពដែលអាចប្រែក្លាយអាយហ្វូនរបស់អ្នកឲ្យទៅជាចំនុចកណ្តាលនៃការចែកចាយ អិនធឺណែត (Wi-Fi hotspot) គឺជាឧបករណ៍មួយដ៏មានប្រយោជន៍។ នៅពេលដែលអ្នកដាក់ ឲ្យមានការប្រើប្រាស់នូវ personal hotspot នៅក្នុង iPad ឬ iPhone អ្នកប្រើប្រាស់មាននូវ ជម្រើសក្នុងការអនុញ្ញាតឲ្យ iOS ធ្វើការបង្កើតនូវពាក្យសម្ងាត់ឲ្យអ្នកដោយស័្វយប្រវត្តិ។

ដោយយោងទៅតាមការសិក្សាថ្មី ដោយអ្នកស្រាវជ្រាវនៅក្នុងសកលវិទ្យាល័យ Erlangen នៅ Germany បានបង្ហាញថា ពាក្យសម្ងាត់ដែលបង្កើតដោយស័្វយប្រវត្តិដោយ iOS ប្រើប្រាស់នូវ រូបមន្តមួយជាក់លាក់ ដែលអាចឲ្យ hacker មានបទពិសោធន៍អាចធ្វើការបំបែកបានក្នុងពេល តិចជាងមួយនាទី។ Apple’s hotspot ប្រើប្រាស់គម្រូប្រភេទ WPA-2។ ពួកគេរកឃើញថា ពាក្យសម្ងាត់ទាំងនោះត្រូវបានផ្សំឡើងដោយពាក្យខ្លីដែលមានក្នុងវចនានុក្រម រួចអមទៅ ដោយលេខ ដែលវិធីសាស្រ្តរបៀបនេះ គេអាចវាយប្រហារបានយ៉ាងងាយស្រួលដៀយ ប្រើប្រាស់បច្ចេកទេស Brute Force Attack ។

បញ្ជីពាក្យដែល Apple ប្រើប្រាស់មានប្រហែលជា 52,500 ពាក្យ ដែលជាធម្មតាវាត្រូវការ ពេលប្រមាណជា 50នាទី ដើម្បីធ្វើការបំបែកពាក្យសម្ងាត់នោះ។ ពួកអ្នកស្រាវជ្រាវក៏រកឃើញ ថា មានតែពាក្យប្រមាណ 1,842 ប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់។

ពាក្យសម្ងាត់ដែលនិយមប្រើប្រាស់ទាំង ១០ នៃ hotspot របស់ iPhone

 

ព័ត៌មានបន្ថែម៖

https://www1.cs.fau.de/filepool/projects/hotspot/hotspot.pdf

Exit mobile version