អតីតរដ្ឋមន្រ្តីការបរទេសរបស់សហរដ្ឋអាមេរិច គឺជាមនុស្សចុងក្រោយដែលបាន ក្លាយជាជនរងគ្រោះដោយសារ hackers ដោយសារការដាក់ឃ្លាមិនសមស្រប នៅក្នុង Facebook page របស់គាត់។
នៅក្នុងពេលនេះ Colin Powell’s Facebook page គឺមិនអាចបើកមើលឡើយ ហើយយើងអាចសន្មតថា ក្រុមការងារសន្តិសុខរបស់ Facebook បានចូលមកដោះស្រាយ បញ្ហានេះ មុនពេលដែល មានការខូចខាតកាន់តែច្រើន ឬធ្វើឲ្យគាត់កាន់តែខ្មាស់គេ។
សំនួរដ័គួរឲ្យចាប់អារម្មណ៍ ហើយមិនងាយអាចស្រួលឆ្លើយនោះ គឺថាតើតាមវិធីសាស្រ្តណា ដែល Facebook របស់គាត់ត្រូវបានគេ hacked នោះ។ ចម្លើយដែលគួរតេឆ្លើយនោះគឺ មកពីពាក្យសម្ងាត់ត្រូវបានគេដឹង ហើយបើសិនជាមកពីបញ្ហានេះមែន តើពីព្រោះតែ មកពីពាក្យសម្ងាត់ងាយស្រួលពេក ដែលបណ្តាលឲ្យមានការ hacked? ឬមកពីបញ្ហាមួយទៀត ដោយសារតែ ពាក្យសម្ងាត់នោះត្រូវបានប្រើប្រាស់នៅសេវាកម្មផ្សេងទៀត ហើយដែលវិបសាយត្រូវបាន hacked?
អ្នកដែលជ្រៀតចូលទៅក្នុងគណនី Facebook របស់ Colin Powell’s គឺមិនមានបំណងលួចយកការសំងាត់ឡើយ គ្រាន់តែមានបំណងព្យាយាមចែកចាយឡើងវិញ នូវរូបថតឯកជន និងអ៊ីម៉ែល ដែលបានលួចយកកាលពីពេលមុន ពីក្រុមគ្រួសារអតីតប្រធានាធិបតីសហរដ្ឋអាមេរិច George H.W. Bush George W. Bush។