CMSmap – A simple CMS vulnerability Scanner

កម្មវិធី CMSmap ជាកម្មវិធីសម្រាប់ស្វែងរកនូវចំនុចខ្សោយនៅក្នុង Content Management System (CMS)

CMSmap គឺជាកម្មវិធីសម្រាប់ស្វែងរកនូវចំនុចខ្សោយដែលមាននៅក្នុង CMS ដែលសរសេរដោយភាសា Python Open Source ដែលដំណើការដោយ ស្វ័យប្រវត្តិក្នុងការស្វែងរក (detect) នូវកំហុសឆ្គងនៅក្នុង CMS ល្បីៗ ។ គោលបំណងនៃ CMSmap នេះគឺធ្វើការបញ្ចូលនូវរាល់ចំនុចខ្សោយទាំងឡាយ ​(ដែលត្រូវបានគេស្គាល់រួចមកហើយនោះ) នៃប្រភេទ CMSs ផ្សេងៗគ្នាទៅក្នុងកម្មវិធីតែមួយ។ នៅក្នុងពេលនេះ CMSmap អាចត្រួតពិនិត្យទៅលើ WordPress, Joomla និង ​​Drupal ។

កម្មវិធីនេះ វានឹងចំណេញពេលវេលាក្នុងការធ្វើ Penetration នៅពេលដែលយើងមាន CMS ច្រើនដែលយើងត្រូវធ្វើតេស្ត។ នេះគឺជាគម្រោងមួយដែលស្ថិត នៅដំណាក់កាលដំបូងនៅឡើយ ហេតុដូច្នេះហើយ អ្នកអាចឃើញនូវកំហុសឆ្គង ឬដំណើរការមិនត្រឹមត្រូវខ្លះៗ។ បើនិយាយឲ្យខ្លី គឺប្រើប្រាស់វាក្នុងហានិភ័យដោយខ្លួនអ្នកផ្ទាល់។

អ្នកអាចទាញយក ៖

https://www.dionach.com/blog/cmsmap-%E2%80%93-a-simple-cms-vulnerability-scanner

Exit mobile version