CISSP (Certified Information Systems Security Professional) គឺជាវិញ្ញាបនប័ត្រមួយដែលត្រូវបានទទួលស្គាល់ជុំវិញពិភពលោក ដែលបង្កើតឡើងដោយ (ISC)2 នៅក្នុងឆ្នាំ១៩៩៤។ គោលបំណងនៃវិញ្ញាបនប័ត្រមួយនេះគឺដើម្បីធ្វើការផ្ទៀងផ្ទាត់ចំណេះដឹងដែលមាននៅក្នុងមេរៀនទាំងអស់ ដែលមាននៅក្នុង Common Body of Knowledge ឬហៅថា CBK។
CISSP ត្រូវបានចែកចេញជាជំពូក (Domains) ដូចខាងក្រោម៖
- ការគ្រប់គ្រងហានិភ័យសន្តិសុខ (Security Risk Management)
- សន្តិសុខទៅលើទ្រព្យសម្បត្តិ (Asset Security)
- ហេដ្ឋរចនាសម្ព័ន្ធសន្តិសុខ និងវិស្វកម្ម (Security Architecture and Engineering)
- សន្តិសុខទៅលើទំនាក់ទំនង និងបណ្តាញ (Communication and Network Security)
- ការគ្រប់គ្រងទៅលើអត្តសញ្ញាណ និងការអាក់េសស (Identity and Access Management- AIM)
- ការវាយតម្លៃនិងធ្វើតេស្តសន្តិសុខ (Security Assessment and Testing)
- ប្រតិបត្តិការសន្តិសុខ (Security Operations)
- សន្តិសុខក្នុងការអភិវឌ្ឍសូហ្វវ៉ែរ (Software Development Security)
ដើម្បីសិក្សាវគ្គនេះបាន វាទាមទារតម្រូវការប្រហាក់ប្រហែលដូចខាងក្រោម៖
- ធ្វើការយ៉ាងតិចប្រាំឆ្នាំនៅក្នុងជំពូកខាងលើ (domain) យ៉ាងតិចចំនួន២
- ទទួលយកនូវ CISSP Code of Ethics
- អ្នកអាចឆ្លើយទៅនឹងសំណួរមួយចំនួនដូចជា ជីវប្រវត្តិ ទិន្នន័យឧក្រិដ្ឋជន ។ល។
- ឆ្លើយជាប់ការប្រឡងតេស្តសមត្ថភាព
- នៅពេលជាប់ហើយនោះ ត្រូវមានការទទួលស្គាល់ (endorse) ទៅលើសមត្ថភាពរបស់អ្នក ពីបុគ្ដល ដែលមានវិញ្ញាបនប័ត្រនេះរួចហើយ (អ្នកណាក៏បានឱ្យតែអ្នកស្គាល់)
ខាងក្រោមនេះគឺជាឯកសារស្មារតីសម្រាប់អ្នកដែលត្រៀមសិក្សា CISSP:
ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (Apple ឬ Android) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac
Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac