អតីតវិស្វករក្រុមហ៊ុន ​Cisco ម្នាក់ត្រូវជាប់ទោស ក្នុងការលប់ Webex ចំនួន 16,000 គណនី

អតីតវិស្វករក្រុមហ៊ុន Cisco ត្រូវបានកាត់ទោសកាលពីសប្តាហ៍មុន ឱ្យជាប់គុកចំនួន ២៤ឆ្នាំ ក្នុងការអាក់េសសទៅកាន់ Cisco’s network ដោយមិនមានសិទ្ធិអនុញ្ញាត បន្ទាប់ពីខ្លួនបានឈប់ពីក្រុមហ៊ុន ហើយក៏បានធ្វើការបំផ្លាញម៉ាស៊ីនមេ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ ​Cisco Webex Teams service ផងដែរ។

លោក Sudhish Kasaba Ramesh, មានអាយុ 31 ឆ្នាំ បានធ្វើការនៅក្នុងក្រុមហ៊ុន ​Cisco ក្នុងចន្លោះខែកក្កដា ឆ្នាំ២០១៦ រហតូដល់ខែមេសា ឆ្នាំ២០១៨ ហើយបន្ទាប់មកធ្វើការលាឈប់ ដើម្បីទៅធ្វើការនៅក្នុងក្រុមហ៊ុនមួយទៀត។

ក្នុងរយៈពេល ៥ខែក្រោយមក គឺក្នុងខែកញ្ញា ឆ្នាំ២០១៨ លោក ​Ramesh បានធ្វើការអាក់សេសទៅកាន់ ​Cisco’s cloud infrastructure ដែលដាកនៅក្នុង Amazon’s Web Services។

អ្នកស៊ើបអង្កេតបាននិយាយថា Ramesh បានដំណើរការនូវ script មួយដែលបានលប់ចោល 456 Virtual Machines ដែលកំពុងដំណើរការគាំទ្រទៅដល់កម្មវិធី WebEx Team ដែលបណ្តាលឱ្យមានការលុបចោលជាបណ្តោះអាសន្ននូវគណនីច្រើនជាង 16,000 Webex accounts។

ក្រុមហ៊ុន ​Cisco ត្រូវចំណាយពេល ២សប្តាហ៍ ដើម្បីធ្វើការស្រោចស្រង់គណនីនោះមកវិញ​ និងធ្វើការសាងសង់ឡើងវិញនូវប្រព័ន្ធរបស់ខ្លួន ដែលធ្វើឱ្យក្រុមហ៊ុនចំណាយថវិការអស់ច្រើនជាង 2.4 លានដុល្លា និងចំណាយលើបុគ្គលិកអស់ 1,400,000 ដុល្លា និងសងប្រាក់ទៅអតិថិជនអស់ 1,000,000 ដុល្លា។

ថ្នាក់ដឹកនាំក្រុមហ៊ុនបានប្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ នៅពេលដែលខ្លួនដឹងថា បញ្ហានេះគឺបណ្តាលមកពីចេតនាបំផ្លាញ មិនមែនមកពីបញ្ហាម៉ាស៊ីនមេនោះទេ។ ទោះបីជាលោក ​Ramesh បានធ្វើការសុំទោសនូវសកម្មភាពរបស់ខ្លួនក៏ដោយ ក៏លោកមិនដែលពន្យល់ថា ហេតុអ្វីបានជាលោកធ្វើការ លប់ចោលម៉ាស៊ីនមេរបស់ Cisco នោះទេ។

ក្រៅពីការជាប់ពន្ធធនាគាររយៈពេល ២ឆ្នាំ លោក Ramesh ក៏ត្រូវបានបញ្ជាឱ្យធ្វើការបង់ប្រាក់ពិន័យចំនួន 15,000ដុល្លា ផងដែរ។

ក្រុមហ៊ុន ​Cisco បាននិយាយថា ឧប្បទេវហេតុនេះមិនបណ្តាលឱ្យមានការបែកធ្លាយទិន្នន័យរបស់អតិថិជនទេ ហើយខ្លួនបានធ្វើការស្រោចស្រង់សេវាកម្មដល់អ្នករងគ្រោះដោយសារបញ្ហានេះអស់ហើយផងដែរ៕

ប្រភព៖ ZDNET

===========

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version