CIA can intercept & redirect SMS on Android

កម្មវិធីរបស់ដែលត្រូវបានគេចោទប្រកាន់ថាត្រូវបានអភិវឌ្ឍន៍ដោយ CIA អាចអនុញ្ញាតឲ្យធ្វើការបង្វែរ (redirected) SMS Message នេះបើតាមការឲ្យដឹងពី WikiLeaks។​ កម្មវិធីនេះត្រូវបានគេដាក់ឈ្មោះថា “Highrise” ដែលគឺជាកម្មវិធីនៅក្នុង Android ដែលមានមុខងារបង្វែរសារ SMS។

WikiLeaks​ បានធ្វើការអៈអាងថា វាត្រូវបានប្រើប្រាស់ដោយ CIA ដើម្បីធ្វើការទំនាក់ទំនងរវាងម៉ាសីុនជនរងគ្រោះ និងម៉ាស៊ីនមេ។ នៅក្នុងការបញ្ចេញឲ្យដឹងពីដែលរួមមាន ១២ទំព័រនោះ គឺជាសេចក្តីណែនាំសម្រាប់ការប្រើប្រាស់មេរោគ​ “Highrise” បង្កើតដោយ CIA’s Information Operations Center។ នៅក្នងឯកសារនោះ វាបានសរសេរថា មេរោគនោះដំណើរការនៅក្នុងឧបករណ៍ចល័តដែលដំណើរការដោយ Android 4.0 រហូតដល់ 4.4 ។

កម្មវិធីនេះទាមទារឲ្យមានការដំណើរការជាលើកដំបូង​ (ដោយអ្នកប្រើប្រាស់ចុចវា) ។ បន្ទាប់ពីធ្វើការ reboot ម៉ាស៊ីនរួចមក វានឹងដំណើរការដោយស្វ័យប្រវត្តិ – នេះបើតាមអ្វីដែលមានចែងនៅក្នុងឯកសារណែនាំ។ វាបង្ហាញខ្លួននៅក្នុងឧបករណ៍ចល័តដំណើរការដោយ Android មានឈ្មោះកម្មវិធីថា​ “TideCheck”

ពាក្យសម្ងាត់សម្រាប់បញ្ចូលកម្មវិធីនេះគឺ​ “inshallah”​ ដែលមានន័យថា “God Willing” បកប្រែពីភាសា Arabic​ ។

ប្រភព៖ RT

Exit mobile version